បន្ទាប់ពីរកបាន២គ្រាប់ក្នុងជ័យជម្នះ៧ទល់១ជាមួយ Celtic ក្នុងពានរង្វាន់ Champions League យប់មិញ Neymar កំពុងកាន់កំណត់ត្រារកគ្រាប់បាល់ក្នុងវគ្គជម្រុះតាមពូល ហើយរូបគេតាមស្មើវិរបុរសជំនាន់មុន និងជំនាន់នេះមួយចំនួនផងដែរ។
កម្រមានកីឡាករណាម្នាក់ អាចរកគ្រាប់បាល់បានគ្រប់៥ប្រកួតដំបូងជាប់ៗគ្នាក្នុងវគ្គជម្រុះក្នុងពូល Champions League ណាស់ ហើយប្រធានក្រុមជម្រើសជាតិប្រេស៊ីលជាកីឡាករចុងក្រោយគេហើយ។ ការរកគ្រាប់បាល់បានទល់នឹង Bayern Munich, Celtic, Anderlecht, Anderlecht ម្ដងទៀតរួមទាំង Celtic យប់មិញ Neymar រកគ្រាប់បាល់បានគ្រប់៥ប្រកួតក្នុងChampions League ពេលលេងឲ្យ PSG។
រហូតមកដល់ពេលនេះមានតែកីឡាករបីទៀតប៉ុណ្ណោះ ដែលធ្លាប់រកគ្រាប់បាល់បានយ៉ាងហោចណាស់មួយគ្រាប់ គ្រប់ការប្រកួតទាំង៥ដងក្នុងវគ្គជម្រុះ Champions League នេះគឺ Del Piero, Rebrov, និង Ronaldo។
Del Piero (1995/96) គឺជាកីឡាករដំបូងគេធ្វើបានកាលលេងនៅ Juventus ហើយ Rebrov (1997/1998) ធ្វើបានតាមក្រោយ កាលលេងនៅ Dynami Kievស្របពេល Ronaldo ធ្វើបានពេល Real Madrid លេងជាមួយ APOEL កាលពីម្សិលមិញ ហើយ Neymar លេងទល់នឹង Celtic យប់មិញ៕