ក្រុម​បិសាច​ក្រហម​បាន​ប្រកួត​ចាញ់​ក្រុម ​Bristol City ក្នុង​លទ្ធផល​២​ទល់​១​នា​ការ​ប្រកួត​ពាន​រង្វាន់ ​Carabao Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ។

២​គ្រាប់​របស់​ក្រុម​មក​ពី​ក្របខ័ណ្ឌ​ Championship រក​បាន​ដោយ​កីឡាករ​ Joe Bryan នាទី​៥១​និង​ Korey Smith នាទី​៩០+៣​។​ចំណែក​មួយ​គ្រាប់​របស់​ Manchester United រក​បាន​ដោយ​កីឡាករ Zlatan Ibrahimovic នៅ​នាទី​៥៨។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​លោក ose Mourinho របូត​ពាន ​Carabao Cup ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ខណៈ ​Bristol City ត្រវ​ឡើង​មក​លេង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

[youtube id=”ssDohq8Tv08″]