គណនី Twitter របស់ក្លិប Real Madrid ហាក់ដូចជាត្រូវបានគេលួចយកបន្ទាប់ពីក្លិបយក្សរបស់ La Liga បានផុសនូវសារមួយលើ Twitter ថា “ស្វាគមន៍” កំពូលខ្សែប្រយុទ្ធ Lionel Messi របស់ Barcelona មកកាន់ក្លឹប Read Madrid។

Madrid បានផុសនូវសារលើ Twitter មួយនៅម៉ោង 5 និង 30 នាទីព្រឹក ដោយបានប្រកាសពីភាពជោគជ័យក្នុងការទិញយកកីឡាករ Messi ពីក្លឹប Barcelona ប៉ុន្តែសារនោះត្រូវបានគេលុបចោលភ្លាមៗ។

គណនី Twitter របស់ក្រុម Barcelona ត្រូវបានគេ hack កាលពីសប្តាហ៍មុននៅពេលដែលក្រុមពួក Hacker បានផ្ញើរសារ Tweet មួយបញ្ជាក់ពីការចុះហត្ថលេខាជាមួយទិញយក Angel Di Maria ពី Paris Saint-Germain ។

ការផ្ទេររបស់កីឡាករ Neymar ទៅកាន់ក្លិប Paris Saint-Germain បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែចំពោះការសំរេចចិត្តការផ្ទេររបស់កីឡាករ Messi ទៅកាន់កីឡដ្ឋាន Bernabeu នឹងក្លាយជាកិច្ចព្រមព្រៀងធំបំផុតមួយដែរ។

អរគុណចំពោះអ្នកគាំទ្ររបស់ក្លឹប Barcelona ដែលបានជួយអះអាងថា គណនី Twitter របស់ Real Madrid ហាក់ដូចជាត្រូវបានគេលួចចូល។

សារលើ Twitter របស់ Read Madrid ស្វាគមន៍ Lionel Messi មកកាន់ក្លឹបរបស់ខ្លួន តែអ្នកគាំទ្ររបស់ Barcelona ថា ...
រូបភាព៖ អ្នកគាំទ្រ Barcelona ថា គណនីរបស់ Real Madrid ទំនងជាត្រូវគេ hack