លោក Jose Mourinho បានទទូចថាលោកមិនហ៊ាននិយាយថា នឹងបន្តកុងត្រាថ្មីជាមួយក្លឹបឬយ៉ាងណានោះទេ ខណៈគ្រូបង្វឹករូបនេះថាត្រូវរងចាំកុងត្រា៣ឆ្នាំរបស់លោកចប់សិន សឹមពិភាក្សាជាក្រោយ។
របាយការណ៍ថាច្រើនបាននិយាយថាអតីតគ្រូបង្វឹក Real Madrid ជាប់ទាក់ទងការបន្តកុងត្រាដឹកនាំនៅ Old Trafford ក្រោយពេលដឹកនាំក្រុមទទួលបានលទ្ធផលល្អក្នុងដើមរដូវកាលនេះ ប៉ុន្តែគ្រូបង្វឹកវ័ួ៥៤ឆ្នាំបានបដិសេធនូវព័ត៌មានមិនពិតទាំងនេះ។
បន្ទាប់ពីនាំ Man Utd ឈ្នះពាន EFL Cup និង Europa League កាលពីរដូវកាលមុន ហើយដើមរដូវកាល២០១៧/១៨ នេះចាប់ផ្ដើមបានល្អទៀតនោះដោយឈ្នះទាំងបីប្រកួត ប៉ុន្តែលទ្ធផលនេះមិនមានន័យថា Mourinho ចង់បន្តនៅជាមួយក្លឹបរយៈពេលយូរនោះទេ។
“ ខ្ញុំមិនគិតពីវានោះទេ។ ខ្ញុំមិននត្រូវការកុងត្រាថ្មីធ្វើការតាមការកំណត់របស់ខ្ញុំនោះទេ។ ខ្ញុំមិនមានបញ្ហា ពេលដែលកុងត្រារបស់ខ្ញុំបានបញ្ចប់ ប៉ុន្តែខ្ញុំមានសេរីភាពក្នុងការសម្រេចចិត្ត ថាតើខ្ញុំចង់ធ្វើ ហើយក្លឹបក៏មានសេរីភាពសម្រាច់ចិត្តនូវពួកគេចង់បានដែរ។”លោកនិយាយក្នុងវេបសាយ The Time។
“ កាលពីមុន ខ្ញុំតែងតែចង់ធ្វើគ្រូបង្វឹកនៅកន្លែងខុសគ្នា។ ពេលដែលខ្ញុំមកដល់Chelsea ក្នុងឆ្នាំ២០០៤ ខ្ញុំមិនគិតថាស្នាក់នៅដល់២០ឆ្នាំនោះទេ។ ពេលដែលខ្ញុំទៅអ៊ីតាលី ខ្ញុំតែងតែគិត ថាខ្ញុំត្រូវទៅអេស្ប៉ាញបន្តទៀត។ ប្រសិនបើក្នុងពេលឥឡូវនេះអ្នកសួរខ្ញុំថា តើខ្ញុំអាចទៅបារាំងឬអាល្លឺម៉ង់ដែរឬទេ? ខ្ញុំនិយាយថា ហេតុអ្វីថាមិនអាច?”
“ប៉ុន្តែពេលនេះខ្ញុំស្ថិតនៅស្ថានភាពខុសគ្នាមួយ ខ្ញុំធ្លាប់បានធ្វើការនៅអ៊ីតាលី និងអេស្ប៉ាញ ប៉ុន្តែអង់គ្លេសគឺជាកន្លែងដែលខ្ញុំស្រឡាញ់ងប់ងល់ ហើយពេលឥឡូវនេះខ្ញុំអាចនិយាយបានថា ខ្ញុំគួរតែនៅឲ្យបានច្រើនឆ្នាំ”។
បិសាចក្រហមនឹងត្រឡប់មកមានសកម្មភាពក្នុងការប្រកួតរបស់ខ្លួនវិញដោយត្រូវធ្វើដំណើរទៅជួប Stoke Cityនៅថ្ងៃសៅរ៍ មុនពេលចាប់ផ្ដើមក្នុង Champions League ជាមួយក្រុមភ្ញៀវ Basel នៅ Old Trafford៕