ក្លឹបតោខៀវ Chelsea បានប្រកាសកាលពីយប់មិញជាផ្លូវការថាបានចុះកុងត្រាយកខ្សែបម្រើ Ross Barkley ពី Everton ខណៈកីឡាករនាំ លេងរូបនេះទៅលេងរួមជាមួយម្ចាស់ការពារដំណែងជើងឯក Premier League ក្នុងតម្លៃ១៥លានផោនក្នុងត្រា៥ឆ្នាំកន្លះ។
តាមពិតទៅ! Barkley មិនបានទាន់បានចូលលេងសូម្បីតែមួយប្រកួតនៅរដូវកាលនេះ ដោយសាររបួសសរសៃពួរហើយស្របពេលមានព័ត៌មានចាកចេញពីកីឡដ្ឋាន Goodison Park ។ Chelsea សឹងតែនាំយកកីឡាករម្នាក់នេះបានសម្រេចតាំងពីខែសីហាឆ្នាំមុនម្ល៉េះ ខណៈពេលនោះត្រូវបានគេរាយការណ៍ថា រូបគេមកក្នុងតម្លៃ៣៥លានផោន ហើយបានចូលមកពិនិត្យសុខភាព ប៉ុន្តែកីឡាករបានបដិសេធ។
ការមកចូលរួមជាមួយតោខៀវគឺជារឿងមួយដែលពេញលេញបំផុតសម្រាប់ការការដោះដូរកីឡាករក្នុងខែមករានេះ ពីព្រោះខ្សែបម្រើជម្រើសជាតិអង់គ្លេស នឹងផុតកុងត្រាជាមួយ Everton ក្នុងរដូវកាលនេះហើយ៕