បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​កំពូល​ Cristiano​ Ronaldo​ ក្នុង​រដូវ​កាល​នេះ​បាន​ធ្វើ​ឲ្យ​មាន​មតិ​មួយ​ចំនួន​បាន​លេច​ឮ​ឡើង​ និង​រិះគន់​រូបគេ​យ៉ាង​ខ្លាំង​។

រូបភាពពាក់ព័ន្ធ

យ៉ាងណាមិញ​ នៅ​ក្នុង​កិច្ច​សម្ភាស៏​មួយ​របស់​ L’Equipe​ ខ្សែ​ប្រយុទ្ធ​ Real​ Madrid​ វ័យ​៣២​ឆ្នាំ​ខាង​លើ​បាន​និយាយ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ និង​មិន​យល់​ស្រប​ចំពោះ​ការ​រិះគន់​ទាំង​នោះ​ទេ​ ហើយ​ព្រម​ទាំង​អះអាង​ថា​រូប​លោក​អាច​ជួយ​ក្រុម​ទាំង​មូល​បាន​ច្រើន​ជាង​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្លួន​ឯង​ផ្ទាល់​ថែម​ទៀត​ផង​។

លទ្ធផល​រូបភាព​សម្រាប់ cristiano ronaldo 2018

ទន្ទឹម​នឹង​ការ​មិន​ខ្វល់​ពី​ពាក្យ​សម្តី​រិះគន់​ទាំង​នេះ​ដែរ​ ខ្សែ​ប្រយុទ្ធ​ជើង​ស៊ុត​ប្រចាំ​ក្រុម​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​រូប​លោក​នឹង​មិន​ឈប់​ត្រឹម​នឹង​ទេ​ដរាប​ណា​រូប​លោក​នៅ​លេង​លើ​ទី​លាន​មាន​ន័យ​ថា​លោក​នឹង​អាច​ឈ្នះ​គ្រប់​អ្វី​ទាំង​អស់​ដែល​អាច​ឈ្នះ​បាន​។

លទ្ធផល​រូបភាព​សម្រាប់ cristiano ronaldo family

ហើយ​អ្វី​ដែល​ពិសេស​នោះ​ អតីត​ខ្សែ​ប្រយុទ្ធ​របស់​ Manchester​ United​ ខាង​លើ​បាន​និយាយ​ថា​នឹង​យក​កូន​ឲ្យ​បាន​៧​នាក់​ព្រម​ទាំង​ពាន​ Ballons d’Or​ ឲ្យ​បាន​៧​ទៀត​ផង​ ពោល​គឺ​ចង់​ឈ្នះ​ពាន​នេះ​ជា​លើក​ទី​៥​ នឹង​បន្ត​ឈ្នះ​នៅ​ឆ្នាំ​ក្រោយ​ៗ​បន្ត​ទៀត​ផង​ដែរ​៕