តាម​ប្រភព​មេធាវី​ផ្ទាល់​ខ្លួន​របស់​​ Cristiano Ronaldo បាន​ឲ្យ​ដឹង​ថា​ ខ្សែ​ប្រយុទ្ធ​ Real Madrid ម្នាក់​នេះ​នឹង​សង់​មន្ទីរពេទ្យ​កុមារ​មួយ​ក្នុង​ទី​ក្រុង​ Santiago ប្រទេស​ឈីលី​នៅ​ឆ្នាំ​២០២០។

កីឡាករ​វ័យ​៣២​ឆ្នាំ​ នឹង​ចូល​ហ៊ុន​គ្នា​ជា​មួយ​ពាណិជ្ជករ​សញ្ជាតិ​អ៊ីតាលី​លោក Alessandro Proto ដើម្បី​សម្រេច​កិច្ច​ការ​នេះ​។  នេះ​គឺ​ជា​គម្រោង​ដំបូង​បំផុត​ក្នុង​គម្រោង​ជា​ច្រើន​ទៀត​របស់ ​Ronaldo ដែល​ត្រូវ​ធ្វើ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង។

ក្រុមហ៊ុន​ច្បាប់​ Brafman & Associates ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​បាន​ប្រកាស​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ ​មួយ​៖”កីឡាករ​បាល់ទាត់​សញ្ជាតិ​ព័រទុយហ្គាល់​ Cristiano Ronaldo នឹង​សាងសង់​មន្ទីរពេទ្យ​កុមារ​មួយ​នៅ​ទីក្រុង​សាន់ត្យាហ្គោ​ប្រទេស​ឈីលី​នៅ​ឆ្នាំ​ 2020។ ”

“ Cristiano ដែល​ពេល​នេះ​ជា​កីឡាករ​តែ​ម្នាក់​គត់​ទើប​នឹង​បាន​ពាន​ Best FIFA Award ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់ ​​ហើយ​លោក Alessandro រីករាយ​នឹង​សហការ​ជាមួយ​នឹង​គម្រោង​នេះ”។

បច្ចុប្បន្ន​ Ronaldo ជា​កីឡាករ​​បាល់​ទាត់​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ ​បើ​តាម​ប្រភព​ទស្សនាវដ្ដី​ Forbes ហើយ​គាត់​នឹង​ចំណាយ​លុយ​ខ្លះ​ ដើម្បី​​បន្ត​កិច្ច​ការ​មនុស្សធម៌​របស់​ខ្លួន​ដែល​ធ្លាប់​ធ្វើ់​តាំង​ពី​ដើម​រៀង​មក។កីឡាករ​វ័យ​៣២​ឆ្នាំ​ក៏​ជា​ទូតសុច្ឆន្ទៈ​របស់​អង្គការ​ Save The Children, Unicefនិង​World Vision៕

 

ប្រភពៈ Fourfourtwo