បន្ទាប់ពីAt. Madrid គ្រោងនឹងប្ដឹង FIFA ពីរឿងតាមទិញ Antoine Griezmann ដោយខុសលក្ខខណ្ឌ ក្លឹបមានមូលដ្ឋាននៅCatalan បានចេញមកបដិសេធហើយថា ពួកគេមិនបានធ្វើអ្វីដូច AT. Madrid ចោទប្រកាន់នោះទេ។
Barcelona ត្រូវបានគេរាយការណ៍ថា រកគ្រប់មធ្យោបាយ ដើម្បីអន្ទងឲ្យកីឡាករសញ្ជាតិបារាំង ចុះកុងត្រា ទោះបីជា Grienmann នៅសល់កុងត្រាដល់ឆ្នាំ២០២២ដ៏ដោយ។ ហើយក្លឹបមានមូលដ្ឋាននៅទីក្រុង Madrid បានសម្រេចចិត្តបញ្ចប់ការផ្ទេរដោយរាយការណ៍ទៅស្ថាប័នគ្រប់គ្រងបាល់ទាត់អំពីរឿងនេះ។
បែបណាក្ដីអ្នកនាំពាក្យរបស់ក្លឹបបាននិយាយប្រាប់ទៅកាសែត Marca ថា៖” Barcelona មិនបានពិភាក្សាជាមួយកីឡាករម្នាក់ឡើយ ដូច្នេះមិនមានរឿងមិនប្រក្រតីណាមួយបានកើតឡើងនោះឡើយ”។ បញ្ហានេះបានកើតឡើងនៅពេលដែលប្រធានទំនាក់ទំនង និងសហប្រតិបត្តិការរបស់ក្លឹប Barcelona បាននិយាយថា គាត់ពិតជាពេញចិត្តកីឡាករបារាំងវ័យ២៦ឆ្នាំហើយពួកគេកំពុងតែពិភាក្សា ដើម្បីទិញកីឡាករក្នុងខែមករាខាងមុខ។
Barcelona អាចនឹងប្រឈមពីការពិន័យរបស់ FIFA យ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេរកឃើញថាបានល្មើសច្បាប់របស់ស្ថាប័នបាល់ទាត់ខាងលើ ៕