Manchester City មិនទាន់បានឈ្នះអ្វីមួយនោះទេ ទោះបីក្មានពិន្ទុលើសក្រុមលេខ២ Manchester United ១១ពិន្ទុក្នុងក្នុងពាន Premier League ក៏ដោយ។នេះគឺជាសម្ដីកីឡាករជម្រើសជាតិអាល្លឺម៉ង់ Ilkay Gundogan។
កំណត់ត្រារបស់ City ក្នុងរដូវកាលនេះគឺឈ្នះ១៤ប្រកួតជាប់គ្នាក្នុង១៥ប្រកួតដំបូងនៅរដូវកាលនេះ ខណៈជ័យជម្នះចុងក្រោយគឺឈ្នះ១ទល់២លើក្រុមគូរប្រជែងរួមទីក្រុង Manchester United ក្នុងទឹកដី O ld trafford កាលពីថ្ងៃអាទិត្យ។
ខណៈពេលដែលលោក Jose Mourinho ថាការប្រកួតប្រជែងពានហាក់ហួសពេលទៅហើយ បន្ទាប់ពីចាញ់ក្នុងជំនួបDerby, Gundogan និង City នឹងមិនទាន់សង្ឃឹមជាក់លាក់ណាមួយនៅឡើយទេ ខណៈការប្រកួតក្នុងលីកសល់២២ប្រកួតទៀតឯណោះ។
“យើងមិនទាន់បានឈ្នះអ្វីនៅឡើយទេ យើងដើរទាំងមិនដល់ពាក់កណ្ដាលផ្លូវនៃរដូវកាលនេះនៅឡើយ។ មានការប្រកួតជាច្រើនទៀត ដើម្បីលេងហើយនៅមានពិន្ទុជាច្រើនទៀតដែលយើងត្រូវសន្សំ”។
oooooooooooh yeaaaaaaaaaaaaaaaaaahhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhh-yeaaah-yeahh-yeah! #utdvcity pic.twitter.com/lpNqMxCPTw
— Ilkay Gündogan (@IlkayGuendogan) December 10, 2017
“ យើងគ្រាន់តែរីករាយនៅពេលនេះ រីករាយក្នុងការប្រកួតជាច្រើនទៀតក្នុងលីក។ យើងដឹងថាយើងកំពុងដើរលើផ្លូវត្រូវហើយលេងបានល្អប៉ុណ្ណោះ។ មានការប្រកួតជាច្រើនទៀតគ្រប់ពានរង្វាន់ ដែលដែលត្រូវចូលរួម។ មានការងារច្រើនដែលកំពុងរងចាំយើងធ្វើ ពិសេសការប្រកួតក្នុងខែធ្នូនេះ”៕