គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United គឺលោក Jose Mourinho បានធ្វើការថ្លែងត្អូញត្អែរ ចំពោះការចំណាយប្រាក់ដ៏សន្ធឹកសន្ធាប់ពីសំណាក់គូប្រជែងដ៏ធំរួមទីក្រុមជាមួយគ្នាគឺ Manchester City ដែលធ្វើអោយក្រុមរបស់លោកមានការពិបាកនិងប្រណាំងប្រជែងគ្នា។

ចាប់តាំងពីលោក Mourinho មកដឹកនាំក្រុមបិសាចក្រហមកាលពីឆ្នាំ២០១៦មក គាត់បានចំណាយលុយទិញកីឡាករអស់ជាង ៣០០លានផោនរួចទៅហើយ ដោយបានចាយលើកីឡាករ Paul Pogba អស់ច្រើនជាងគេរហូតដលជិត ៩០ លាន ផោន ។ ចំណែកគូប្រជែងរបស់ពួកគេវិញគឺ Manchester City ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guadiola ក៏បានចាយលុយអស់យ៉ាងច្រើនមិនចាញ់គ្នាដែរ សរុបមកទល់ពេលនេះ គឺប្រមាណជា៤៥០លានផោន ដោយចំណាយច្រើនជាងគេទៅលើប្រព័ន្ធការពារដែលសុទ្ធតែជាកីឡាករថ្លៃលំដាប់កំពូលដូចជា John Stone (៤៧លានផោន) Aymeric Laporte (៦០លានផោន) Benjamin Mendy​ (៥២លានផោន) Ederson Moraes (៣៥លានផោន) និងខ្សែការពារជាច្រើនទៀត។

នៅពេលដែលអ្នកកាសែតសួរថា តើលោក (Mourinho) មានការព្រួយបារម្ភខ្លាចថាមិនអាចតាមទាន់ Man City ដែររឺទេ?
លោក Mourinho បានឆ្លើយតបថា៖”  ទេ ខ្ញុំមិនបានគិតអញ្ចឹងទេ។ បើសិនជាក្រុមដទៃស្ថិតក្នុងស្ថានភាពល្អប្រសើរ នោះពួកគេនិងឈប់ចាយលុយទិញកីឡាករ ពេលនោះយើង​និងចាប់ផ្ដើមទិញម្ដង ហើយយើងពិតជាអាចប្រកួតប្រជែងគ្នាដោយពេញសមត្ថភាព។ តែបើសិនជាពួកគេនៅ​តែបន្ដចាយលុយ ដើម្បីទិញកីឡាករល្អៗចូលក្នុងក្រុមទៀតនោះ ពួកយើងប្រាកដជាពិបាកតាមឲ្យទាន់ណាស់”

Dailymail