ពេលនេះ Diego Costa កំពុងស្នាក់នៅប្រទេសប្រេស៊ីល ហើយកំពុងព្យាយាមធ្វើយ៉ាងចាកចេញពី Stamford Bridgeខណៈ កាលពីប៉ុន្មាននាទីមុន គេហទំព័រ Bessocerបានផ្សាយថា កីឡាករត្រូវបានក្លឹបពិន័យមិនបើកប្រាក់ឈ្នួលឲ្យរយៈពេល២ខែ ដោយសារ មិនបានចូលទៅហ្វឹកហាត់ត្រៀមបើករដូវកាល។
បើតាមប្រភព Sky Sport ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ តែដើមកំណើតប្រេស៊ីលរូបនេះ ត្រូវបានក្លឹបពិន័យប្រាក់៣សែនផោន។ Costaត្រូវបានជឿថាកំពុងរំដោះខ្លួនភាពកុងត្រារបស់ក្លឹប បន្ទាប់គ្រូបង្វឹកលោក Conte មិនបានដាក់ឈ្មោះរបស់ខ្លួនក្នុងគម្រោងរដូវកាលថ្មី ហើយពេលនេះរូបគេ កំពុងព្យាយាមបញ្ចប់កុងត្រានៅសល់មួយរដូវកាលចុងក្រោយនៅ Chelsea។
រូបគេបាននិយាយថា៖” ប្រសិនបើខ្ញុំនៅតែបន្តស្នាក់នៅប្រេស៊ីល ខ្ញុំនឹងមិនបានអស់មួយរដូវកាល។ ទោះបីជា Chelsea ពិន័យខ្ញុំមួយឆ្នាំ ហើយមិនផ្ដល់ប្រាក់ឈ្នួលឲ្យក៏ដោយ ខ្ញុំត្រឡប់ទៅវិញដោយភាពខ្លាំងជាងមុន។ ប្រសិនបើខ្ញុំខុស ខ្ញុំនឹងត្រឡប់ទៅវិញហើយធ្វើរឿងដែលខ្ញុំបាននិយាយ”។
កីឡាករវ័យ២៨ឆ្នាំត្រូវបានក្លឹបដាក់ទណ្ឌកម្ម ឲ្យត្រឡប់ទៅអតីតក្លឹបរបស់ខ្លួន Atletico Madrid ខណៈក្លឹបអេស្ប៉ាញមួយនេះ រីករាយនឹងនាំយកទៅវិញផងដែរ៕