Alvaro Morata បាន​បង្ហាញ​អារម្មណ៍​មិន​អាច​សម្រប​ខ្លួន​ជាមួយ​ក្លឹប​នៅ​ទី​ក្រុង​ឡុងដុង​រួច​ទៅ​ហើយ​។ ​រូប​គេ​បាន​បង្ហាញ​ការ​ស្ដាយ​ក្រោយ​ដែល​ចាក​ចេញ​ពី​Real Madrid មក​លេង​នៅ ​Chelsea នេះ​បើ​តាម​ការ​បញ្ជាក់​ជា​ច្រើន​ពី​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​អេស្ប៉ាញ។

កីឡាករ​វ័យ​២៤​ឆ្នាំ​ បាន​ត្រឹម​កីឡាករ​បម្រុង​ប៉ុណ្ណោះ ​ក្រោយ​ពេល​ទាត់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ដែល ​Chelsea​ ចាញ់ ​​Burnley៤-២​កាល​ពី​ថ្ងៃ​សៅរ៍។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ កីឡាករ​ហាក់​ផ្សាភ្ជាប់​​ជីវិត​របស់​ខ្លួន​ក្នុង​ប្រទេស​អង់គ្លេស​មិន​ទាន់​បាន​  ​ខណៈ​ថ្មី​ៗ​នេះ​ Morata ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​​កំពុង​ជួប​សភាព​តឹង​តែង​ជាមួយ​ ជីវិត​នៅ​អង់គ្លេស ហើយ​បាន​ប្រាប់​​អតីត​មិត្ត​រួម​ក្រុម​នៅ ​Real Madrid ដោយបាន​ប្រាប់​ពួក​គេ​ថា​​ស្មៅ​នៅ​អង់គ្លេស​មិន​មាន​សភាព​ពណ៌​បៃតង​ដួច​នៅ​អេស្ប៉ាញ​ទេ។

តាម​ប្រភព ​Diario Gol បាន​បញ្ជាក់​ថា​ គាត់​កំពុង​មាន​អារម្មណ៍​ឈឺក្បាល​ជាមួយ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​អង់គ្លេស ​​ខណៈ​សារ​របស់ ​Morata ផ្ញើ​ទៅ​អតីត​មិត្ត​រួម​ក្រុម​តាម​រយៈ ​What-app ​ថា​គាត់​ពិត​មិន​សប្បាយ​ចិត្ត​។ Morata បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ក្នុង​បទសម្ភាសន៍​ជាមួយ​ Marca ថា​គាត់​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ខ្លាំង​ណាស់ ​ជាមួយ​នឹង​ការ​ផ្ទេរ​មក​លេង​ដោយ​ទឹក​លុយ​យ៉ាង​ច្រើន។

ខ្ញុំ​អាច​និយាយ​បាន​ថា ​វា​ពិត​មាន​សារៈសំខាន់​ណាស់​អំពី​ចំនួន​នេះ ​​ប៉ុន្តែ​ខ្ញុំ​ត្រូវ​មាន​បុគ្គលិកលក្ខណៈ​ ស្ងប់ស្ងាត់​សិន​ ដើម្បី​ស្នាក់​នៅ​ជាមួយ​ក្លឹប។ ខ្ញុំ​មាន​ការ​ប្រកួត​មុន​បើក​រដូវ​កាល​តែ​២​ប្រកួត​ប៉ុណ្ណោះ​ លេង​១៥​នាទី​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ ​​ហើយ​ទាត់​ប៉េណាល់ទី​អត់​ចូល​ ។ ​ពួក​គេ​សឹង​តែ​សម្លាប់​ខ្ញុំ​ទៅ​ហើយ​​ដូច្នេះ​ខ្ញុំ​ដឹង​ថា​នឹង​ត្រូវ​ប្រឈម​ជាមួយ​អ្វី​ទៀត​នៅ​ខាង​មុខ។”