ក្លឹប​តោ​ខៀវ​ Chelsea បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ចុះ​កុង​ត្រា​យក​កីឡាករ​  Kylian Hazard ពី​ក្លឹប​មិន​ដែល​ស្គាល់​ឈ្មោះ​  Ujpest ហើយ​រូប​គេ ​នឹង​លេង​ក្នុង​ចំណែង​បម្រើ​ប្រយុទ្ធ។

Kylian Hazard​គឺ​ជា​ប្អូន​ប្រុស​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Eden Hazard ដែល​ទើប​តែ​ចុះ​កុង​ត្រា​ជាមួយ​ក្លឹប​របស់​ហុងគ្រី​ Uhjpest កាល​ពី​រដូវ​កាល​មុន។ កីឡាករ​វ័យ​២២​ឆ្នាំ​ទាត់​បញ្ចូល​ទី​បាន​៤​គ្រាប់​ក្នុង​ការ​លេង​៣៥​ប្រកួត​នៅ​ហុង​គ្រី​ ហើយ​រូប​គេ​​ក្លាយ​ជា​កីឡាករ​ក្នុង​ត្រកូល ​Hazard ទី​៣​ហើយ​ដែល​មក​លេង​នៅ ​Chelsea បន្ទាប់​ពី​ក្លឹប​អង់គ្លេស​មួយ​នេះ​បាន​ចុះ​កុង​ត្រា​យក​បង​ប្រុស​របស់​ខ្លួន​ Eden Hazard និង​ Thorgan Hazard ។

តោ​ខៀវ​បាន​ប្រកាស​ពី​ការ​ចុះ​កុង​ត្រា​របស់​កីឡាករ​រូប​នេះ​ កាល​ពី​ម្សិលមិញ​ហើយ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​​ កីឡាករ​នឹង​អាច​អភិវឌ្ឍន៍​ខ្លួន​ក្នុង​ក្រុម​ទល់​នឹង​ការ​ប្រកួត​បន្ទាប់​នៅ​ថ្ងៃ​ទី​៩​កញ្ញា​ បន្ទាប់​ពី​ការ​ប្រកួត​ក្នុង​ជម្រើស​ជាតិ​ចប់។ Chelsea បាន​ខិតខំ​នាំ​ចូល​កីឡាករ​ថ្មី​ៗ​ក្នុង​រយៈ​កាល​ជិត​ចប់​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ត្រូវ​បិទទ្វារ។

 

លោក Conte បាន​ចំណាយ​លុយ​១៤៥​លាន​ផោន​ហើយ​ក្នុង​រដូវ​កាល​ដោយ​ទិញ​បាន​  Antonio Rudiger, Alvaro Morata និង Tiemoue Bakayoko ខណៈ​Chelsea ក៏​មាន​កីឡាករ​ចេញ​ដែរ​ដោយ​មាន​ដូច​ជា៖  Nemanja Matic, John Terry និង Nathan Ake ៕