ប្រភព Daily Mail បានបញ្ជាក់ថាលោក Jose Mourinho គ្រូបង្វឹក Manchester United បានដាក់ Paul Pogba ក្នុងបញ្ជីកីឡាករលក់ចេញពេលចប់រដូវកាលនេះ។
ទំនាក់ទំនងរបស់ខ្សែបម្រើជម្រើសជាតិបារាំងនិងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ស្ថិតក្នុងភាពចម្រូងចម្រាសខណៈដែលគ្រូបង្វឹករូបនេះដាក់ឲ្យPogba អង្គុយបម្រុងអំឡុងក្លឹបប្រកួតចាញ់ West Brom កាលពីថ្ងៃអាទិត្យ។ ការចាញ់នេះធ្វើឲ្យ Man City គ្រងជើងឯក Premier League យ៉ាងព្រងើយហើយស្ថានភាពនេះលោក Jose Mourinho បានបាត់បង់ទំនុកចិត្តទៅលើ Paul Pogba ក្នុងរដូវកាលនេះ។
ខ្សែបម្រើរូបនេះត្រូវបានទម្លាក់ឲ្យអង្គុយយាមកៅអីបម្រុងហើយគ្រូបង្វឹករូបនេះជឿថាវាដល់ពេលដែលក្លឹបត្រូវកាត់ការចំណាយលុយប្រាក់ខែលើកីឡាករម្នាក់នេះហើយ។ Daily Mail បញ្ជាក់ថា Mourinho ចង់លក់Pogba ខណៈពេលនេះក្លឹបកំពុងពិចារណា។
បើតាមលោក Ed Woodward វិញមិនចង់លក់កីឡាករបិសាចក្រហមទិញក្នុងតម្លៃបំបែកកំណត់ត្រាក្លឹបនោះទេ ខណៈតម្លៃខ្លួន៨៩លានផោនដែលចុះកុងត្រាកាលពីពីរឆ្នាំមុនប្រើមិនទាន់អស់តម្លៃ៕