ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Ousumane Dembele កំពុងស្វែងរកផ្លូវចាកចេញពីក្លឹបហើយបន្ទាប់ពីទទួលបានការខកចិត្តខ្លាំងក្នុងរដូវកាលដំបូងជាមួយក្លឹបយក្សអេស្ប៉ាញនេះបើតាមប្រភព Don Balon។
Barcelona ពិតជាមិនចង់ឲ្យខ្សែប្រយុទ្ធរូបនេះចាកចេញនោះទេហើយក្លឹបក៏គ្មានបំណងចំណាយលុយច្រើនជាង៦០លានអឺរ៉ូឲ្យអតីតកីឡាករ Dortmund រូបនេះដែរ ដែលមានន័យថាក្លឹបមានមូលដ្ឋាននៅតំបន់កាតាឡាន់ នឹងប្រឈមមុខជាមួយនឹងការបាត់បង់កីឡាករម្នាក់នេះ។
ថ្មីៗនេះក្លឹបក៏មានបំណងចង់ឲ្យ កីឡាករវ័យ២០ឆ្នាំរូបនេះចាកចេញត្រឹមតែលក្ខណៈខ្ចីជើងសិនទេ ព្រោះបច្ចុប្បន្នកៅអីជម្រើសដំបូង១១នាក់របស់ក្លឹបពេញអស់ទៅហើយ៕