ខ្សែបម្រើជម្រើសជាតិប្រេស៊ីល Fred ដែលខិតជិតនឹងការផ្ទេរទៅ Manchester United បានរងរបួសកជើងពេលកំពុងហ្វឹកហាត់ត្រៀមចូលរួមព្រឹត្តិការណ៍ FIFA World Cup។
ទាក់ទងនឹងបញ្ហានេះដែរ វេជ្ជបណ្ឌិតប្រចាំក្រុមប្រេស៊ីល និយាយថា មិនទាន់ប៉ាន់ស្មានអ្វីកើតនៅឡើយទេ ព្រោះវាហាក់លឿនបន្តិច គឺត្រូវចាំមើលនៅថ្ងៃសុក្រ ទី០៨ មិថុនា នេះសិន។
ក្រុមបិសាចក្រហមបានយល់ព្រមលើតម្លៃផ្ទេរ៤៧លានផោនសម្រាប់កីឡាករមកពី Shakhtar Donetsk ហើយគេរំពឹងថា នឹងបញ្ចប់កិច្ចព្រមព្រៀងឆាប់ៗ។
ប្រេស៊ីលនឹងផ្ដើមយុទ្ធនាការ FIFA World Cup ជាមួយស្វីស នៅថ្ងៃទី១៧ មិថុនា។ ក្រុមជើងឯក៥សម័យនឹងបន្តជួបកូស្ដារីកា និង ស៊ែប ដែលស្ថិតនៅពូល E ដូចគ្នា។