តារា​ជួរ​មុខ​របស់​ក្រុម​តោ​ខៀវ​ Chelsea កីឡាករ​ Eden Hazard បាន​បញ្ជាក់​ថា​ក្លឹប​មិន​ចាំ​បាច់​ទិញ​ខ្សែ​ប្រយុទ្ធ​បន្ថែម​មក​ទៀត​ទេ ​​ហើយ​បាន​បង្ក​ការ​ងឿងឆ្ងល់​ពី​យុទ្ធសាស្ត្រ​ដោះដូរ​កីឡាករ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​របស់ ​Chelsea។

Peter Crouch របស់​ Stoke City, Andy Carroll របស់​ West Ham និង ley Barnes របស់ ​Burnley សុទ្ធតែ​ជាប់​ទាក់ទង​ជាមួយ​ការ​ផ្ទេរ​ទៅ​លេង​នៅ ​Stamford Bridge​ ណៈ​ចុង​ក្រោយ​បំផុត​នេះ​ Edin Dzeko របស់ ​Roma ខិត​ជិត​ត្រឡប់​មក​អង់គ្លេស​វិញ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! Hazard មិន​បាន​គិត​ថា​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​កណ្ដាល​មក​បន្ថែម​ទៀត ​គឺ​ជា​រឿង​ចាំ​បាច់​ដែល​ក្លឹប​ម្ចាស់​ជើង​ឯក ​Premier League មួយ​នេះ​ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​នោះ​ដែរ។

“ តើ​នរណា​ជា​ក្រុម​ល្អ​បំផុត​ក្នុង​ឆ្នាំ​នេះ​? Manchester City ខ្សែ​ប្រយុទ្ធ ​Jeus និង​Aquero មិន​ធំ​ប៉ុន្មាន​ទេ។​ គិត​ទៅ​វា​ធម្មតា​ទេ​ អាស្រ័យ​លើ​អ្នក​ចង់​លេង​​។ ​ប្រសិន​បើ​អ្នក​ចង់​លេង​បាល់​វែង ​អ្នក​ត្រូវ​សម្លឹង​ឲ្យ​ចំ​មនុស្ស​ជា​គោលដៅ​ ប្រសិន​បើ​ចង់​លេង​បាល់​ខ្លី​ទាបៗ​យើង​ត្រូវ​ការ​កីឡាករ​មាឌ​តូច”។

“​ដោយ​សារ​តែ​យើង​ខក​ឱកាស​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា​យើង​ត្រូវ​រក​ខ្សែ​ប្រយុទ្ធ​បន្ថែម ​​ប៉ុន្តែ​បើ​យើង​អាច​រក​គ្រាប់​បាល់​បាន​ យើង​គឺ​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ក្នុង​លីក​ហើយ។​ យើង​មាន​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​២​រូប​គឺ ​Morata និង Michy បើ​ពួក​គេ​មិន​ទាន់ត្រៀម​ខ្លួន​ដើម្បី​លេង​ ទុក​ឲ្យ​ខ្ញុំ​ជា​អ្នក​លេង​ខ្សែ​ប្រយុទ្ធ​។​ ដូច្នេះ​ហើយ​យើង​មិន​ចាំ​បាច់​នោះ​ទេ”៕