លោក ​Jaochim Low គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាល្លឺម៉ង់​ បាន​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ប្រកួត​ជាមួយ​អេស្ប៉ាញ ​និង​ជម្រើស​ជាតិ​ប្រេស៊ីល តែ​គ្មាន​ Super Star ២​នាក់។

Marco Rues ​និង​ Mario Gotze ត្រូវ​បាន​គ្រូ​បង្វឹក​ដក​ចេញ​ពី​បញ្ជី​ចុង​ក្រោយ​ ក្រុម​ជម្រើស​ជាតិ ​តែ​យ៉ាង​ណា​ពួក​គេ​នៅ​មាន​ឱកាស​សម្រាប់​បញ្ជី​ឈ្មោះ​លេង​ World Cup មែន​ទែន​តែ​ម្ដង។ Reus បាន​ជា​សះ​ពី​របួស​ហើយ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ដោយ​រក​បាន​៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤​ប្រកួត​ចុង​ក្រោយ​ក្នុង​ក្របខ័ណ្ឌ​ Bundesliga។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​មែន​ជា​កីឡាករ ​Dortmund តែ​ម្នាក់​ដែល​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​តែ​សូម្បី​ម្ចាស់​គ្រាប់​បាល់​ World Cup 2014 វគ្គ​ផ្ដាច់​ព្រ័ត្រ​ Mario Gotze ក៏​គ្មាន​ឈ្មោះ​ដែរ។​បញ្ជី​ឈ្មោះ​កីឡាករ​ខាង​ក្រោម៖