គ្រូ​បង្វឹកក្រុម​ហង្សក្រហម​លោក Jurgen Klopp បាន​និយាយ​ប្រាប់​ Daniel Sturridge ឲ្យ​ផ្ដោត​សំខាន់​ក្នុង​ស្នាក់​នៅ​ ជាមួយ​ក្លឹប​ ទោះ​បី​ជា​រូប​មាន​ព័ត៌មាន​ពី​ការ​ចាក​ចេញ​ពី​ទឹក​ដី​ Anfield ក៏​ដោយ។

Sturridge វ័យ​២៨​ឆ្នាំ​ទើប​តែ​បាន​លេង​៤​ប្រកួត​ប៉ុណ្ណោះ ​ពេល​រដូវ​កាល​នេះ​ចាប់​ផ្ដើម ​ហើយ​៤​ប្រកួត​ទៀត​ជា​កីឡាករ​បម្រុង​និង​រក​បាន​២​គ្រាប់​ផង​ដែរ។ កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ត្រូវ​តែ​ចាប់​ឱកាស​ឲ្យ​ចូល​លេង​ច្រើន​ជាង​នេះ ​បើ​រូប​គេ​ចង់​ជាប់​ឈ្មោះ​ទៅ​លេង​នៅ​ World Cup 2018 នៅ​ប្រទេស​រុស្សីក្រោម​ការ​ដឹកនាំ​របស់​ លោក Gareth Southgate ក្នុង​ជម្រើស​ជាតិ​អង់គ្លេស​វិញ។

Image result for Daniel Sturridge

ប៉ុន្តែ​Klopp ដែល​នឹង​ត្រូវ​ដឹកនាំ​ក្រុម​របស់​លោក ជួប​ម្ចាស់​ផ្ទះ ​Sevilla ក្នុង​Champions League នៅ​យប់​នេះ ​និយាយ​ថា​គាត់​ត្រូវ​ការ ​Sturridge ផ្ដោត​សំខាន់​ជាមួយ ​Liverpool។

Image result for Daniel Sturridge

“ ខ្ញុំ​អាច​ដឹង​ថា​កីឡាករ​ម្នាក់​ដែល​មាន​គុណភាព​ គឺ​ពិត​ជា​មិន​សប្បាយ​ចិត្ត​ដែលគាត់​មិន​បាន​ចូល​លេង​ជម្រើស​ដំបូង​​។​ តែ​នេះ​វា​គឺ​ជា​បាល់ទាត់។ ស្ថានភាព​របស់​កីឡាករ​ពិត​ជា​ល្អពេញ​លេញ​។ ពេល​នេះ​យើង​នៅ​ក្នុង​ខែ​វិច្ឆិកា ​ហើយ​យើង​ត្រូវ​ការ​កីឡាករ​ទាំង​អស់​របស់​យើង ទោះ​បី​ជា​គាត់​មាន​អារម្មណ៍​ថា​ខុស​ពី​មុន​ក៏​ដោយ”។

“ នៅ​ដល់​មួយ​ខែ​កន្លះ​ទៀត​មុន​ពេល​ទីផ្សា​កីឡាករ​ត្រូវ​បើក​ ហើយ​ខ្ញុំ​មិន​គិត​អំពី​រឿង​នេះ​ទេ​ មាន​ការ​ប្រកួត​ជា​ច្រើន​មុន​ពេល​ថ្ងៃ​នោះ​មក​ដល់​ហើយ​ខ្ញុំ​ត្រូវ​ការ​ពួក​គេ​”។

Image result for Daniel Sturridge

Sturridge បាន​ចូល​លេង​២៦​ប្រកួត​ និង​រក​បាន​២១​គ្រាប់​ក្នុង​រដូវ​កាល​២០១៣/១៤​​ ប៉ុន្តែ​ចាប់​តាំង​ពីពេល​នោះ​មក​រូប​គេ​ទើប​តែ​រក​បាន​១៧​គ្រាប់​ក្នុង​​ការ​ចូល​លេង​២៩​លើក​នៅ​៣​រដូវ​កាល​ចុង​ក្រោយ​​ដោយ​សារ​របួស​ញ៉ាំញី​ផង៕