តារាបាល់ទាត់របស់ At. Madrid កីឡាករ Antoine Griezmann បានទទូចថាគាត់គ្មានការសោកស្ដាយទៅលើការសម្រេចចិត្តបន្តនៅជាមួយ Atletico Madrid នៃពានរង្វាន់ La liga សោះឡើយ ហើយរូបគេច្រានចោលព័ត៌មាន ចាកចេញក្នុងខែមករាខាងមុខ។
កីឡាករបារាំងមានទំនាក់ទំនងធ្វើការផ្ទេរទៅលេងនៅ Manchester United ក្នុងរដូវទីផ្សារដោះដូរកីឡាករកាលពីប៉ុន្មានខែមុន ប៉ុន្តែទីបញ្ចប់ រូបគេសុខចិត្តបន្តស្នាក់នៅ Atletico Madrid ដោយសារក្លឹបជាប់ពិន័យរបស់ FIFA មិនឲ្យទិញដូរកីឡាករ។
“ ខ្ញុំគ្មានការស្ដាយក្រោយដែលស្នាក់នៅទីនេះបន្ត។ វាគឺជាការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំរីករាយនឹងការសម្រេចចិត្តនេះ ទោះបីជាខ្ញុំលេង៧ប្រកួតហើយរកគ្រាប់បាល់មិនទាន់បានក៏ដោយ។ ខ្ញុំនឹងអាចរកគ្រាប់បាល់បានវិញ។”
ថ្មីៗនេះ Griezmann ក៏ជាប់ទាក់ទងជាមួយBarcelona ដែរដែលក្លឹបមួយនេះកំពុងឈរកំពូលតារាង La liga លើស Atletico Madrid ១០ពិន្ទុ។ Atletico ប្រកួត១២ដងចុងក្រោយមិនចាញ់នោះទេប៉ុន្តែទទួលបានលទ្ធផលស្មើ៦ប្រកួតទៅហើយៗវាក៏ពិបាកក្នុងតាមឲ្យទាន់ Barcelona។បែបនេះក្ដី Griezmann បាននិយាយថា ការមកដល់របស់ Diego Costa និង Vitolo ក្នុងខែមករាខាងមុខនឹងធ្វើឲ្យតំបន់ប្រយុទ្ធរបស់ក្លឹបកាន់តែខ្លាំងហើយរូបគេនឹងសហការជាមួយគ្នាក្រោមការដឹកនាំរបស់Diego Simeone។
ពេលសួរថាតើអ្នកមានការពិភាក្សារឿងចាកចេញពីក្លឹបនៅខែមករាខាងមុខនេះទេ ហើយ Griezmann ថា៖” អត់ទេ! Diego CostaនិងVitolo នឹងមកដល់ហើយពួកយើងមានក្រុមមួយដ៏អស្ចារ្យវានឹងប្រសើឡើងវិញ។ ខ្ញុំមិនបានប្រជុំពីបញ្ហានេះទេ(កិច្ចព្រមព្រៀងចាកចេញ)ជាមួយប្រធានក្លឹបនោះទេ”៕