កាលពីម្សិលមិញ សហព័ន្ធបាល់ទាត់ជប៉ុនបានប្រកាសអំពីការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិ Akira Nishino ក្រោយពីក្រុមរហស្សនាមសាម៉ូរ៉ៃបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
លោក Nashino ត្រូវបានផ្ដល់កុងត្រារយៈពេលខ្លី ២ ខែមុនព្រឹត្តិការណ៍ World Cup ក្នុងការកាន់តួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន ជំនួសលោក Vahid Halilhodzic។
គួររំលឹកថា ក្រុមជម្រើសជាតិជប៉ុនធ្វើបានយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយពីឆ្លងផុតវគ្គចែកពូល ប៉ុន្តែហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមបិសាចក្រហមបែលហ្ស៊ិកដោយលទ្ធផល៣ទល់នឹង២។
ជាមួយគ្នានេះ កីឡាករជប៉ុនសំខាន់ពីររូប រួមមាន Keisuke Honda និង Makoto Hasebe បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិផងដែរ។