Gareth Bale បានតាមទាន់កំណត់ត្រាមួយដែលកំពុងតែកាន់ដោយ David Beckham បន្ទាប់ពីចូលលេងក្នុងការប្រកួតពាន La liga លើកទី១១៦ដែលនេះមានន័យថា Bale បានរួមដំណើរជាមួយ Backham ក្នុងនាមជាកីឡាករសញ្ជាតិអង់គ្លេស ( British Player) ដែលចូលលេងក្នុង La liga បានច្រើនជាងគេបំផុត។
នៅពេលនេះ ខ្សែបម្រើប្រយុទ្ធស្លាបទាំងពីរនាក់ បានកាន់កំណត់ត្រានេះហើយក្នុងលីកកំពូលអេស្ប៉ាញហើយ Bale នឹងវ៉ាដាច់ទៅទៀតពេលចូលលេងក្នុង La liga ពេលក្រោយ។ អតីតកីឡាកររបស់ Spurs មកចូលរួមជាមួយ Madrid កាលពីឆ្នាំ២០១៣ ហើយក្នុងរដូវកាលដំបូងរូបគេរកបានគ្រាប់បាល់ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីឆ្នាំ ២០១៤ក្រោមការដឹកនាំរបស់លោក Carlo Ancelotti។
ចំណែកកំណត់ត្រារបស់ Beckham ចប់ត្រឹមឆ្នាំ២០០៧នៅពេលដែលគាត់ចាកចេញពី Real Madrid ទៅលេងនៅ LA Galaxy ដោយរកបានត្រឹមតែ១៣គ្រាប់ប៉ុណ្ណោះ ក្នុងចំណែងខ្សែបម្រើប្រយុទ្ធស្លាប ចំណែក Bale វិញរកបានគ្រាប់បាល់៦១គ្រាប់ក្នុងចំណោមចំនួននៃការចូលលេងខាងលើ។
116 – Gareth Bale will equal David Beckham’s record as the British player with the most La Liga appearances when he plays against Espanyol tonight (116 apps). Dragon. pic.twitter.com/HVr1PPguMu
— OptaJose (@OptaJose) February 27, 2018
បើនិយាយពីអត្រានៃការប្រកួតឈ្នះពេលសម្រាប់កីឡាករទាំងពីរគឺ Bale មានអត្រានៃការចូលលេងឈ្នះច្រើនជាង អតីតខ្សែបម្រើ Manchester United ដោយឈ្នះ៧៩ដងលើស Beckham ១៣ប្រកួត៕