ខ្សែការពាររបស់ជម្រើសជាតិអង់គ្លេស Phil Jones បានរងរបួសក្នុងការចូលលេងឲ្យជម្រើសជាតិអង់គ្លេសយប់មិញ ដែលរបួសនេះធ្វើឲ្យ Manchester United ត្រូវឈឺក្បាលនឹងរឿងកីឡាកររបួសច្រើននាក់។
បន្ទាប់ពីការពារបានសម្រេច ពីការញាក់បាល់រកទាត់បញ្ជូលទីរបស់ Leroy Sane ក្នុងតំបន់គ្រោះថ្នាក់ ខ្សែការពារបិសាចក្រហម ហាក់បង្ហាញការឈឺជើងហើយក៏ត្រូវប្ដូរចេញនៅនាទី២៥ជំនួសដោយ Jeo Gomez។
យ៉ាងណាក្ដី! នេះជាព័ត៌មានមិនល្អ សម្រាប់បិសាចក្រហមដែលត្រូវបាត់បង់ខ្សែការពារម្នាក់។ នេះមានន័យថា Jose Mourinho នឹងបាត់បង់ខ្សែការពាំរម្នាក់ទៀត ខណៈកីឡាករជាពីរបួស ហើយអាចលេងបានមានតែ Fellaini ម្នាក់គត់បន្ទាប់ពីខ្សែបម្រើរូបនេះរបួសសរសៃសន្លាក់ជង្គង់៕
Get well soon, @PhilJones4! 🙏 #ENGGER pic.twitter.com/tYzIP9U9Ai
— Germany (@DFB_Team_EN) November 10, 2017