ក្លឹបបិសាចក្រហម Manchester United នៅតែជាក្លឹបមួយទទួលបានប្រាក់ចំណូលច្រើនជាងគេប្រចាំឆ្នាំ២០១៧/២០១៨ នេះបើតាមប្រភពស្រាវជ្រាវរបស់ Delottie’s “Money League” បានបញ្ចេញនៅព្រឹកនេះ។
វាជាលើទី១០ហើយ ដែលបិសាចក្រហមឈរកំពូលតារាង Delotti’s ជាមួយនឹងប្រាក់ចំណូលក្នុងឆ្នាំ២០១៦/១៧មានដល់ទៅ៦៧៦លានអឺរ៉ូ(៨២៨លានដុល្លារ)ឬស្មើនឹង៥៩៣លានផោនលើសក្លឹបយក្ស Real Madrid ត្រឹមតែ១.៧លានអឺរ៉ូតែប៉ុណ្ណោះ។
United បានចុះកុងត្រាផ្លូវការជាមួយ Alexis Sanchez ដែលធ្វើឲ្យកីឡាករជម្រើសជាតិស៊ីលីក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតក្នុងឆ្នាំ Premier League។ Bacelona ដែលជាក្លឹបរបស់ Sanchez កាលពីមុន ឈរលេខ៣ ក្នុងតារាងដែលទើបបន្ទាន់សម័យកាលលើកទី២១នេះ ហើយតាមពីក្រោយ Bayern Munich, Manchester City និង Arsenal។
បើសរុបលុយទាំងអស់ដែលគិតក្លឹបតាំង២០ជាប់ក្នុងបញ្ជីនេះក្នុងឆ្នាំ ២០១៦/១៧គឺឡើងដល់ទៅ៦ភាគរយស្មើនឹង៧.៩ពាន់លានអឺរ៉ូហើយវាគឺជាកំណត់ត្រាថ្មីមួយ។ខាងក្រោមជាបញ្ជីឈ្មោះក្លឹបទាំងអស់៖
1. (1) Manchester United 676.3 million euros (689 mln euros)
2. (3) Real Madrid 674.6 (620.1)
3. (2) FC Barcelona 648.3 (620.2)
4. (4) Bayern Munich 587.8 (592)
5. (5) Manchester City 527.7 (524.9)
6. (7) Arsenal 487.6 (468.5)
7. (6) Paris Saint-Germain 486.2 (520.9)
8. (8) Chelsea 428 (447.4)
9. (9) Liverpool 424.2 (403.8)
10. (10) Juventus 405.7 (338.9)
11. (12) Tottenham Hotspur 355.6 (279.7)
12. (11) Borussia Dortmund 332.6 (283.9)
13. (13) Attético de Madrid 272.5 (228.6)
14. (20) Leicester City 271.1 (172.1)
15. (19) Internazionale 262.1 (179.2)
16. (14) Schalke 04 230.2 (224.5)
17. (18) West Ham United 213.3 (192.3)
18. (n/a) Southampton 212.1 (166.2)
19. (n/a) Napoli 200.7 (144.2)
20. (n/a) Everton 199.2 (162.5)
***បញ្ជាក់តួលេខក្នុងវងក្រចកជាស្ថិតិលុយរកបានកាលឆ្នាំ២០១៥-២០១៦ ខណៈតួលេខអត់មានវង់ក្រចកគឺចំនួនលុយរកបាននៅឆ្នាំ២០១៦-២០១៧៕