ការ​ដោះដូរ​កីឡាករ​ដ៏​រញ៉េរញ៉ៃ​មួយ​កំពុង​កើត​ឡើង​រវាង​ក្លឹប​លំដាប់​កំពូល​បី​គឺ​ Real Madrid, Paris Saint-Germain និង​Manchester United ហើយ​កីឡាករ​ដែល​ជាប់​ទាក់ទង​គឺ ​Neymar, Marcos Rojo និង ​Raphael Varane។

Manchester United អាច​នឹង​ផ្ដល់​លុយ​មួយ​ភាគ​ទៅ​ឲ្យ​ Real Madrid ក្នុង​ការ​នាំ​យក​ Neymar មក​ Bernabeu ដោយ​ក្លឹប​អេស្ប៉ាញ​ត្រូវ​លក់​ខ្សែ​ការពារ​កណ្ដាល​ Raphael Varane ទៅ​ឲ្យ​ក្លឹប​អង់គ្លេស។

កាសែត​ Don Balon បាន​និយាយ​ថា​ម្ចាស់​ជើង​ឯក​អឺរ៉ុប​ស្ដេច​ស ​មិន​បោះ​បង់​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ពី ​PSG ឡើយ​ ហើយ​ក្លឹប​ទាំង​បី​កំពុង​លេង​ល្បែង​ដោះដូរ​មួយ​​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​តាម​ចង់​បាន​រៀងៗ​ខ្លួន។

បិសាច​ក្រហម​ចង់​បាន​ខ្សែ​ការពារ​សញ្ជាតិ​បារាំង Varane ​យូរ​មក​ហើយ​ហើយ​រដូវ​កាល​ក្រោយ​នេះ​​លោក​ Jose Mourinho នឹង​ព្យាយាម​ទិញ​ឲ្យ​បាន​ហើយ​ការ​ដាក់​សំណើ​ដ៏​ធំ​មួយ​​នឹង​ជួយ​ឲ្យ ​Real Madrid ទទួល​បាន​លុយ​គ្រប់​គ្រាន់​ដើម្បី​យក​Neymar។

ចំណែក ​PSG វិញ​ត្រូវ​បាន​គេ​និយាយ​ថា​ចង់​បាន​ខ្សែ​ការពារ​ Man Utd កីឡាករ ​Marcos Rojo ពី​Old Trafford ​ហើយ​ការ​លក់​Neymar ឲ្យ​ទៅ​ឲ្យ​ Real នឹង​ទទួល​បាន​កម្រៃ​បង់​ឲ្យ ​Man Utd យក​ខ្សែ​ការពារ​ជម្រើស​ជាតិ​អាហ្សង់ទីន​ទៅ។​ ចំណែក​Real Madrid ពេល​ដែល​បាត់​បង់ ​Varane ពួក​គេ​នឹង​បំបែរ​ចំណាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​ការពារ ​AC Milan ​កីឡាករ Leonardo Bunucci បំពេញ​ជំនួស​វិញ។

To recap the potential transaction:

Manchester United:
ទទួល​បាន – Raphael Varane
បាត់បង់ – Marcos Rojo

Real Madrid:
ទទួលបាន – Neymar
បាត់បង់ – Raphael Varane

Paris Saint-Germain:
ទទួលបាន – Marcos Rojo
បាត់បង់ – Neymar