ខណៈ​ពេល​ដែល​ Barcelona កំពុង​ការពារ​ឱកាស​លើក​ពាន ​La liga រដូវ​កាល​នេះ​ លោក Florentino Perez បាន​ស្វែង​រក​វិធី​សាស្រ្ត​ត្រៀម​ប្រជែង​ពាន​សម្រាប់​រដូវ​កាល​ក្រោយ​រួច​ទៅ​ហើយៗ ​អ្វី​ដែល​ស្ថិត​ក្នុង​គម្រោង​របស់​ប្រធាន​ក្លឹប​រូប​នេះ ​គឺ​ Hector Bellerin ។

​ខ្សែ​ការពារ​ស្លាប​រូប​នេះ​ គឺ​ជា​ផលិត​ផល​ចេញ​ពី​ក្រុម​យុវជនថ្នាល (La Masia)​របស់​ Barcelona តាំង​ពី​វ័យ​ ៨ ​ឆ្នាំ​​ហើយ​ Real Madrid កំពុង​សម្លឹង​ឃើញ​ខ្សែ​ការពារ​កំពូល​ល្បឿន​រូប​នេះ​។ Bellerin ត្រូវ​បាន​ដឹង​ថា​មាន​ទំនាក់ទំនង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ត្រឡប់​ទៅ​លេង​នៅ​ទឹក​ដី ​Catalonia ប៉ុន្តែ ​Real Madrid ​ដែល​កំពុង​តែ​ប៉ង​ចង់​បាន​ Neymar ផង​នោះ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ដល់​ទៅ៤០​លាន​ផោន។

ប្រភព​មួយ​ចំនួន​ទៀត​ថា​សរសេរ​ថា​ Nelson Semedo ដែល​ជា​ខ្សែ​ការពារ​ស្លាប​ស្ដាំ​របស់ ​Barca បច្ចុប្បន្ន​ហាក់​លេង​មិន​ស៊ី​សង្វាក់​គ្នា​ជាមួយ ​Messi ហើយ​ Barcelona អាច​នឹង​ដាក់​ខ្សែ​ការពារ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ​ពេល​ចប់​រដូវ​កាល​ដើម្បី​នាំ​យក​ Hector Bellerin មក​វិញ៕

ចាំ​មើល​ថា​ពេល​ចប់​រដូវ​កាល​នេះ​ Real ឬ​ក៏​ Barca ដែល​ទិញ​បាន​កីឡាករ​ម្នាក់​នេះ ​ឬ​មួយ​ក៏​នៅ​លេង​ឲ្យ​ក្រុម​លោក ​Arsene Wenger ដដែល?

ប្រភព៖ Besoccer