ខ្សែ​បម្រើ​ Alex Oxlade-Chamberlain របស់​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​ប្រាប់​មក​ថា​​សម្រេច​ចិត្ត​បន្ត​កុង​ត្រា​របស់​ខ្លួន​ជាមួយ ​Arsenal ​ទោះ​បី​មាន​ព័ត៌មាន​ថា​រូប​គេ​ត្រូវ​បាន​ក្លឹប​គូរ​ប្រជែង​Premier League ក្រុម​ហង្ស​ក្រហម​ចង់​បាន​ក៏​ដោយ។

អ្នក​សរសេរ​ព័ត៌មាន​កីឡាករ​របស់​ Mirror លោក John Cross បាន​រៀបរាប់​ថា​ កាំភ្លើង​ធំ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​រក្សា​ខ្សែ​បម្រើ​របស់​ខ្លួន ​ឲ្យ​បន្ត​អនាគត​ជាមួយ​ ក្លឹប​ហើយ​ពួក​គេ​នឹង​រៀប​ចំ​ការ​បន្ត​កុងត្រា​បន្ថែម ​ដែល​មាន​ប្រាក់​ឈ្នួល​១​ម៉ឺន​ផោន​ក្នុង​មួយ​អាទិត្យ​ ពី​លើ​កុង​ត្រា​ចាស់​ដែល​ផុត​កំណត់​នៅ​ឆ្នាំ​ក្រោយ។

Cross បាន​បន្ថែម​ថា​ គ្រូ​បង្វឹក Arsenal លោក​ Wenger បាន​បដិសេធ​សំណើ​លក់​ទិញ​របស់​ Liverpool ដែល​ចង់​បាន​ Oxlade-Chamberlain​មាន​វ័យ​២៣​ឆ្នាំ​ជាមួយ​នឹង​កុងត្រា​ថ្មី​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត៕