ប្រធាន​ក្លឹប ​Real Madrid លោក​ Florentino Perez បាន​និយាយ​បដិសេធ​ថា​លោក​មិន​បាន​ចាប់​អារម្មណ៍​ចង់​បាន​ De Gea អ្នក​ចាំ​ទី​របស់​ក្លឹប​ Manchester United ក្នុង​រដូវ​ដោះដូរ​កីឡាករ​នោះ​ទេ។

កីឡាករ​វ័យ​២៦​ឆ្នាំ​ ដែល​ខក​ខាន​មក​ចូល​រួម​ជាមួយ​ Real Madrid កាល​ពី​ឆ្នាំ​២០១៥​ នៅ​តែ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ជាប់​ទាក់ទង​ក្នុង​ការ​មក​លេង​នៅ​ប្រទេស​អេស្ប៉ាញ​ជា​រឿយ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ លោក​តា​ Perez បាន​និយាយ​ក្រោយ​ពេល​លើក​ពាន ​Champions League លើក​ទី​១២​ថា ​លោក​សុំ​បដិសេធ​ក្នុង​ធ្វើ​ការ​ផ្ទេរ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អេស្ប៉ាញ។

“គាត់​(De Gea) គឺ​ជា​អ្នក​ចាំ​ទី​ដ៏​អស្ចារ្យ​ដែល​កំពុង​លេង​នៅ​Manchester United ហើយ​ខ្ញុំ​មិន​ដឹង​ថា​តើ​កន្លែង​ណា​គាត់​ក្នុង​ពេល​អនាគត​នោះ​ទេ។ មាន​កីឡាករ​ជា​ច្រើន​ពិសេស​កីឡាករ​ល្អ​ក្នុង​ទីផ្សារ​ប៉ុន្តែ​ម្នាក់​នេះ​ពិត​ជា​ល្អ​បំផុត។”

តាប​តាំង​​ចាក​ចេញ​ពី ​AT. Madrid កាល​ពី​ឆ្នាំ​២០១១ មក​លេង​នៅ​ Old Trafford រូប​គេ​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​លំដាប់​ពិភពលោក​ បន្ទាប់​ពី​ព្យាយាម​សម្រប​ខ្លួន​យ៉ាង​ពិបាក​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​អង់គ្លេស។

មក​ដល់​បច្ចុប្បន្ន ​ ​De Ga បង្ហាញ​ខ្លួន​ឲ្យ​ Red Devil បាន​២៦៩​ប្រកួត​គ្រប់​កម្មវិធី​ប្រកួត​ដោយ​រក្សា​បាន​៩៦ ​Clean Sheets និង​របូត​គ្រាប់​បាល់​២៧៥​គ្រាប់។ក្នុង​រដូវ​កាល​នេះ​រូប​គេ​បង្ហាញ​ខ្លួន​ឲ្យ ​Man Utd បាន​៤៥​ប្រកួត​រក្សា​មិន​ឲ្យ​គេ​ទាត់​ចូល​បាន​១៦​ដង​ក្នុង​នោះ​១៤​លើក​ក្នុង​ពាន​ Premier League៕