Real Madrid កំពុង​គិត​អំពី​ការ​លក់​ខ្សែ​បម្រើ​ Toni Kroos ជាមួយ​គម្រោង​ចុង​ក្រោយ​មួយ​ ដើម្បី​យក​លុយ​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​PSG និង​អតីត​កីឡាករ​ Barcelona, Neymar។

ប្រភព​កាសែត​មក​អង់គ្លេស​មាន​ដូច​ជា៖ Express បាន​និយាយ​ថា​ Kroos អាច​នឹង​ទៅ​ចូល​រួម​ជាមួយ​ Manchester United ​ខណៈ​ដែល​ក្លឹប​មួយ​នេះ ​មាន​បំណង​ស៊ីញេ​កុង​ត្រា​យក​តាំង​ពីរ​យូរ​មក​ហើយ​នោះ។

គំនិត​​នេះ​គឺ​ Real Madrid អាច​នឹង​លក់​ Kroos ក្នុង​តម្លៃ​សម​ល្មម​មួយ​ដើម្បី​ឲ្យ ​Man Utd ទិញ​មិន​ស្ទាក់ស្ទើរ​ ដើម្បី​យក​លុយ​ដែល​បាន​មក​នេះ​ទៅ​ទិញ​យក ​Neymar ដើម្បី​ជំនួស​ដំណែង ​Ronaldo។ Madrid គិត​ថា​ Neymar គឺ​ជា​ជម្រើស​ល្អ​បំផុត​ដែល​អាច​ជំនួស​កៅអី​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​។

Gareth Bale អាច​ជា​កីឡាករ​ម្នាក់​ដែល​ត្រូវ​ចាក​ចេញ​ទៅ​លេង​នៅ ​Premier League វិញ​ក្នុង​តម្លៃ​ថោក​ជាង​មុន​ ដើម្បី​យក​លុយ​ក្នុង​គោល​បំណង​តែ​មួយ៕

ប្រភព៖ Sport English