លោក Pep Guardiola មានអារម្មណ៍ថា Manchester City ភ្លេចប្រយុទ្ធក្នុងវគ្គទី២ ទើបបណ្ដាលឲ្យក្រុមរបស់គាត់ត្រូវបាន FC Basel យកឈ្នះក្នុងទឹកដីខ្លួនគិតចាប់តាំងពីខែធ្នូឆ្នាំ២០១៦មក។
និយាយក្នុងសន្និសីទក្រោយការប្រកួតចប់អតីតគ្រូបង្វឹក Barcelonaបាននិយាយថា៖” ចាប់ពីស្អែកទៅយើងនឹងរីករាយដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី២ក្នុងការមកដឹកនាំក្លឹបមួយនេះ។ យើងស្ថិតក្នុងដំណែងថ្មីយើងរីករាយចំពោះលទ្ធផលនេះ”។
“ វគ្គទីមួយយើងលេងបានល្អ ចូលវគ្គទី២ក្រុមយើងភ្លេចបាត់ហើយ ។អ្នកត្រូវតែប៉ះសេបាល់ទៅតំបន់ប្រយុទ្ធ។គ្រាន់ប៉ះបាល់ឲ្យគ្នាទៅវិញទៅមកក្រៅពីហ្នឹងគ្មានអ្វីអីទេវគ្គទី២ទម្រង់លេងពិតជាអាក្រក់ណាស់”។
“ ក្រុមខ្ញុំដូចមិនមែនលេងបាល់ទាត់ទេ។ប៉ះឲ្យគ្នាទៅវិញទៅមករហូត។យើងចាប់ផ្ដើមបានល្អតែចុងក្រោយ មិនដឹងថាពួកគេលេងប្រយុទ្ធយ៉ាងម៉េច ហាក់ដូចគ្មានព្រលឹងទាល់តែសោះ”៕