ខ្សែប្រយុទ្ធ Chelsea កីឡាករ Alvaro Morata បាននិយាយពីការត្រឡប់មកលេងនៅ Real Madrid វិញក្រោយចាកចេញពីJuventus ដោយរូបគេថានៅ Real Madrid ហាក់មិនបានទទួលលទ្ធផលអ្វីសោះ មុនពេលប្ដូរលេងនៅ Chelsea។
និយាយក្នុងសន្និសិទកាសែតមុនការប្រកួតដែល Chelsea ត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ Roma នៃពានរង្វាន់Champions League, Alvaro Morata បាននិយាយក្នុងកាសែតអ៊ីតាលី La Gazzeta dello Sport អំពីការរស់នៅក្នុងប្រទេសង៊ីតាលីនិងការសោកស្ដាយរបស់គាត់ដែលចេញពី Juventus។
កីឡាករវ័យ២៥ឆ្នាំបានចំណាយពេល២រដូវកាលនៅទឹកដី Turin មុនពេលត្រឡប់ទៅ Madrid វិញដែលជាអតីតក្លឹបចាស់របស់ខ្លួនកាលពីក្មេង។ ប៉ុន្តែរូបគេមិនបានអ្វីដូចដែលគ្រូបង្វឹកបានសន្យាកាលទិញដំបូង ហើយរូបគេបានត្រឹមកីឡាករបម្រុងប៉ុណ្ណោះក្រោមការដឹកនាំរបស់ Zidane។
ចុងក្រោយរូបគេបានប្ដូរមកលេងនៅ Chelsea ដើម្បីរកកៅអីលេងពេញលេញវិញ ប៉ុន្តែរូបគេបានរំលឹកថាមិនគួរណាចាកចេញពីអ៊ីតាលី ដែលមានកៅអីជម្រើសដំបូងស្រាប់នោះទេ។
“ វាស្ថិតក្នុងកុងត្រាដែលត្រូវត្រឡប់ទៅវិញ និងក៏ជាការគោរពរបស់ក្លឹបដែរ។ ប៉ុន្តែការខកចិត្តនៅទីនោះគឺខ្លាំងណាស់ ខ្ញុំបានត្រឡប់ទៅវិញ ដើម្បីចាប់ផ្ដើមម្ដងទៀត។ ពួកគេបានចាត់ទុកខ្ញុំដូចកូនក្មេង កាលមិនទាន់មកលេងនៅ Juventus ចឹង។ ខ្ញុំមកដល់អ៊ីតាលីដំបូងមានអារម្មណ៍ថាដូចកូនក្មេង ហើយពេលត្រឡប់ទៅវិញខ្ញុំដូចជាកីឡាករពិតប្រាកដម្នាក់។ ប៉ុន្តែមិនគួរណាខ្ញុំចាកចេញពីអ៊ីតាលី និង Juventus នោះទេ”។
“ ដោយសារតែមានលោក Antionio Conter ជាគ្រូបង្វឹកអស្ចារ្យម្នាក់ យើងបានចាប់ផ្ដើមនិយាយពីភាពអាចទៅចួចនៃការចុះកុងត្រាហើយនៅដើមរដូវកាលនេះ អំឡុងការប្រកួតមុនបើករដូវកាល ខ្ញុំក៏មកទីក្រុងឡុងដុង។ ខ្ញុំបានស្គាល់Conte ច្បាស់ហើយខ្ញុំគ្មានបញ្ហាអ្វីដែលត្រូវពិបាកយល់គំនិតនៃបាល់ទាត់របស់គាត់ទេ ហើយខ្ញុំមានមិត្តជាច្រើនដូចជា [Cesar] Azpilicueta, Marcos Alonso, [Cesc] Fabregas និង Pedro និងអ្នកដទៃទៀត”៕