ក្រុម​ឧទ្ទាម​ជ្រុល​និយាយ​នៅ​តែ​បន្ត​គំរាម​ក្នុង​ព្រឹត្តិការណ៍​ World Cup ក្នុង​ប្រទេស​រុស្សី​នៅ​ឆ្នាំ​ក្រោយ​។ ក្រោយ​ពេល​យក​រូប​ Messi, Neymar និង​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​លោក Didier Deschamp ពេល​នេះ​ដល់​វេន​ពួក​គេ​យក​រូប​ Crisriano Ronaldo ដែល​ជា​កីឡាករ​របស់​ Real Madrid ផ្ញើសារ​គម្រាម​វិញ​ម្ដង។

មួយ​ខែ​ចុង​ក្រោយ​នេះ​ ISIS បាន​បញ្ចេញ​សេរ៊ី​រូប​ភាព​វាយ​ប្រហារ​ព្រឹត្តិការណ៍​ World Cup ក្នុង​ប្រទេស​រុស្សី។ ក្រុមឧទ្ទាម​ដែល​មាន​ឈ្មោះ​ថា​រដ្ឋអិស្លាម​មួយ​នេះ​ ដាក់​គម្រោង​ វាយ​ប្រហារ​ដល់​ការ​ប្រកួត​បាល់ទាត់​ធំ​បំផុត​លើ​ផែន​ដី ​ដែល​មាន​តែ​បួន​ឆ្នាំ​ម្ដង​។

បន្ទាប់​ពី​យក​រូប Messi ជា​ការ​ព្រមាន​កាល​ពី​មុន​ៗ Cristiano Ronaldo គឺជា​មនុស្ស​ក្នុង​ពិភព​កីឡា​បាល់ទាត់​ម្នាក់​ដែល​ត្រូវ​បាន​គេឃើញ​ក្នុង​រូប​ភព​ Poster នេះ។ ប្រធាន​ក្រុម​ព័រទុយហ្គាល់​ត្រូវ​បាន​គេ​ពួក​គេ​យក​មក​រំលឹក​ ខណៈ​កីឡាករ​វ័យ​៣២​ឆ្នាំ​នៅ​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ។

 

នៅ​ក្នុង​រូបភាព​នេះ Ronaldo ត្រូវ​បាន​គេ​កាត់​ត​ជា​អ្នក​ទោស​ ហើយ​ពួក​គេ​បាន​ដាក់​អក្សរ​ដែល​មាន​ន័យ​ជា​ភាសាខ្មែរ​ថា៖” សម្ដី​របស់​ពួក​យើង​គឺ​ជា​អ្វី​ដែល​អ្នក​មិន​ដែល​បាន​លឺ​។ ដូច្នេះ​ហើយ​អ្នក​កំពុង​រងចាំ​ ឯង​យើង​ក៏​កំពុងរងចាំ​ដូចគ្នា​”​ដែល​រូប​ Ronaldo ចង់​ដៃ​ទៅ​ក្រោយ​ជាមួយ​នឹង​ភ្នែក​ជាំ លុតជង្គង់​ខណៈ​មាន​ទាហាន​ម្នាក់​កាន់​កាំបិត​ពី​ខាង​ក្រោយ៕

ប្រភព៖ Besoccer, SITE Intel Group