គ្រាប់​បាល់​បើក​ឆាក​របស់ Messi ក្នុង​ពាន​រង្វាន់​ Copa del Ray វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០១៥ ​ពិត​ជា​ល្អ​កម្រ​រក​បាន​បំផុត​ហើយ​មក​ដល់​ពេលនេះ ​ទោះ​បី​ជា​វា​បាន​កន្លង​ផុត​រយៈ​ពេល​១៨​ខែ​ទៅ​ហើយ​ក្ដី​ អ្នក​ជំនាញ​នៅ​តែ​លើ​មក​ជា​ប្រធាន​បទ​ពិភាក្សា​វែកញែក។

Image result for Lionel Messi's opening goal in the 2015 Copa del Rey final

គ្រាប់​បាល់​នេះ​ត្រូវ​បាន​គេ​ជ្រើសរើស​​​ជា​គ្រាប់​បាល់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​សម័យ​ទំនើប​របស់ ​Barcelona តាម​ការ​បោះ​ឆ្នោត​របស់​ប្រិយមិត្ត​អ្នក​អាន​កាសែត​ប្រចាំ​ទស្សនាវដ្ដី​របស់​ទឹក​ដី​ Catalan, Sport English។​​ ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ក្នុង​បញ្ជី​បេក្ខភាព ​2015 Puskas Award ខណៈ​មក​ដល់​ឥឡូវ​អ្នក​វិទ្យាសាស្រ្ត​យក​មក​ធ្វើ​ជា​ប្រធាន​បទ​សម្រាប់​សិក្សា។

Image result for Lionel Messi's opening goal in the 2015 Copa del Rey final

 

តារា​បាល់ទាត់​សញ្ជាតិ​អាហ្សង់ទីន​​ បាន​ធ្វើ​ឲ្យ​គូរ​ប្រកួត​របស់​ខ្លួន​ខក​ចិត្ត​មិន​ស្ទើរ​ទេ​ មុន​ពេល​ទាត់​ផ្ដាច់​ចង្កេះ​អ្នក​ចាំទី​ Iago Herrerin (Atletico Bilbao) ពី​ចំហៀងទី​ ខណៈ​ការ​បញ្ចប់​គ្រាប់​បែប​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ភាព​វៃឆ្លាត​បំផុត។
បើ​តាម​លទ្ធផល​នៃ​ការ​សិក្សា​ Messi រត់​ចម្លាយ​៥៥​ម៉ែត្រ​ក្នុង​រយៈ​ពេល​១១.៤​វិនាទី(៣២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង)​។

Related image

រូប​គេ​ចំណាយ​២.៧វិនាទី​គ្រប់​គ្រង់​បាល់ មុន​ពេល​ទប់​បន្តិច ​ហើយ​ញាក់​ផ្ដាច់​គូប្រកួត​៣​នាក់​ត្រឹម​តែ​៣​ប៉ះ​ក្នុង​រយៈ​ពេល ​១.២​វិនាទី​ មុន​ពេល​ជ្រែក​ចូល​ក្នុង​តំបន់​គ្រោះថ្នាក់​ និង​ញាក់​ខ្សែ​ការពារ​ម្នាក់​ទៀត​។ ចំណែក​គិត​ពី​ល្បឿន​ទាត់​បាល់​បញ្ជូល​ទី​គឺ​៧៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ចេញ​ពី​ជ្រុង​បន្ទាត់​ទី​ខាង​មុខ​១.៥​មីលីមែត្រ​ប៉ុណ្ណោះ។

វីដេអូ​ខាង​ក្រោម​បញ្ជាក់​ប្រិយមិត្ត​ច្បាស់៖

[youtube id=”ENzCTtSn8AE”]