ក្រុម​ជម្រើស​ជាតិ​​វ័យ​ក្រោម​១៧​ឆ្នាំ​អង់គ្លេស​​ បាន​បំបាក់​ក្រុម ​U17 អេស្ប៉ាញ​ក្នុង​លទ្ធផល​៥​ទល់​២​លើ​ពាន ​FIFA U17 World Cup ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។

Image result for U17 World Cup

គោជល់​ជំទង់​អេស្ប៉ាញ​ ហាក់​ធ្វើ​បាន​ល្អ​ជាង​ក្នុង​វគ្គ​ទី​១​ដោយ​រក​គ្រាប់​បាល់​នាំ​មុខ​២​គ្រាប់​មុន​ដោយ​ Sergio Gomes ២​គ្រាប់​នាទី​១០​និង​៣១​។ ប៉ុន្តែ​ចុង​វគ្គ​ទី​១​ពោល​គឺ​នាទី​៤៤ Rhian Brewster រក​បាន​មួយ​គ្រាប់​តាម​ពី​ក្រោយ​វិញ​។

ចូល​វគ្គ​ទី​២​ក្រុម​តោ​ជំទង់​អង់គ្លេស​ បាន​បន្ថែម​៤​គ្រាប់​ស្ទើ​មិន​គួរ​ឲ្យ​ជឿ ​ដោយ​កីឡាករ Morgan Gibbs-White នាទី​៥៨< Phil Foden២​គ្រាប់​នាទី​៦៩​និង​៨៨​ ខណៈ​ Marc Guehi រក​បាន​មួយ​គ្រាប់​ដែរ​នៅ​នាទី​៨៤។

Related image

ចំណែក​ក្រុម ​U17 ប្រេស៊ីល​ បាន​បំបាក់ ​U17 ម៉ាលី​ ដណ្ដើម​យក​បាន​ដំណែង​លេខ​៣៕

[youtube id=”HcGIjwtUytg”]

[youtube id=”WwYltCqUotg”]