កីឡាករដែលមានតម្លៃថ្លៃជាងគេលើលោក Neymar ត្រូវបានគេឃើញអង្គុយលើរទេះរុញ នៅព្រលានយន្តហោះទីក្រុងប៉ារីស។ Neymar កំពុងជួបរឿងឈឺក្បាលត្រូវសម្រាកបីខែ ក្រោយពីរងរបួសឆ្អឹងធ្ងន់ធ្ងរក្នុងជំនួប Classique ដ៏ល្បីល្បាញក្នុងលីកបារាំងរវាងក្រុម Paris Saint-Germain និង Marseille ដែល PSGលើយកឈ្នះលើ Marseille ៣ទល់និង០។
បើតាមការអះអាងពីសំណាក់ក្លឹប Neymar និងត្រូវធ្វើការវះកាត់របួសនៅស្រុកកំណើតរបស់គេគឺប្រទេសប្រេស៊ីល ដោយក្រុមគ្រូពេទ្យរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលផ្ទាល់តែម្ដង។ ក្រុម PSG និងត្រូវលេងទល់និង Real Madrid នាជំនួប Champion League ជើងទី២ដោយមិនមានកីឡាករឆ្នើមរបស់ប្រេស៊ីលនេះទេ ហើយក៏កីឡាករវ័យក្មេង Kylian Mbappe ក៏ប្រហែលអវត្តមានផងដែរដោយសារតែមានរបួសដូចគ្នា។
កាលពីជើងទី១ នៅទឹកដីអេស្ប៉ាញ PSG បានចាញ់ Real Madrid ៣-១ រួចទៅហើយ ដូច្នេះការវាយបកយកជ័យជំនះវិញនៅជើងទី២ ហាក់ដូចជាគ្មានសង្ឃឹមអាចទៅរួចនោះទេ។ រឿងមួយដែលគួរអោយព្រួយបារម្ភជាងគេសម្រាប់ Neymar គឺការសម្រាកព្យាបាលរបួសយូរបែបនេះ អាចនិងប៉ះពាល់ដល់ការលេង World Cup របស់គេ ដោយសារការប្រកួត និងចាប់ផ្ដើមនៅពាក់កណ្ដាលខែមិថុនានេះហើយ គឺនៅសល់ពេលតែប្រហែលបីខែកន្លះប៉ុណ្ណោះ៕
The Sun