ខ្សែ​ប្រយុទ្ធ​ Gareth Bale នឹង​មិន​បាន​លេង​ទល់​នឹង​អតីត​ក្រុម​ចាស់​របស់​ខ្លួន Tottenham នោះ​ទេ ពេល​ Real Madrid ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន ​Wembley ក្នុង ​Champions League​ថ្ងៃ​ពុធ​នេះ។កីឡាករ​សញ្ជាតិ​វែល ​មិន​បាន​បញ្ជូល​ក្នុង​បញ្ជី​១៩​នាក់​របស់​លោក Zidane ដោយ​សារ​របួស​កំភួន​ជើង​មិន​ទាន់​ជា​សះ​១០០%។ ក្រោយ​ពេល​បាន​មក​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ កាល​ពី​ថ្ងៃ​ច័ន្ទ​ រូប​គេ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​នឹង​អាច​បាន​លេង​ទល់​នឹង​អតីត​ក្រុម​របស់​ខ្លួន​។

ទោះបី​ជា​យ៉ាង​នេះ​ក្ដី​! រូប​គេ​មិន​ទាន់មាន​ភាព​រឹងមាំ​១០០%​ ហើយ​គ្រូ​បង្វឹក​បាន​ដាក់​ឲ្យ​រូប​គេ​នៅ​ចាំ​ក្លឹប ​ជាមួយ​ខ្សែ​ការពារ​ Raphael Varane ។ ខ្សែ​ការពារ​សញ្ជាតិ​បារាំង​​បាន​រង​របួស​អំឡុង​ពេល​ Real Madrid ចាញ់​ Girona ២-១ កាល​ពី​ថ្ងៃ​អាទិត្យ។

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ត្រូវ​លេង​ជាមួយ ​Spurs៖