Layvin Kurzawa គឺជាខ្សែការពារស្លាបឆ្វេងរបស់ PSG ដែលរកបានបីគ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ៥ទល់០ក្នុងការប្រកួត Champions League វគ្គជម្រុះក្នុងពូលB កាលពីយប់មិញ។
PSG កំពុងធ្វើព្យុះភ្លៀងក្រុមខ្លាំងក្នុង Champions League ដោយស៊ីគូរប្រកួតច្រើនៗគ្រាប់ហើយការប្រកួតកាលពីយប់មិញបានសំពង Anderlecht ៥គ្រាប់មិនឲ្យតដៃរួច។ នាទីទី៣០ខ្សែបម្រើ Marco Verratti រកគ្រាប់នាំមុខមុនរហូតដល់នាទី៤៥ជិតចប់វគ្គទី១ ទើប Neymar បន្ថែមបានគ្រាប់បាល់ទី២។
ចូលវគ្គទី២ខ្សែការពារកំពូលល្បឿន Layvin Kurzawa វាយផ្ដាច់បីគ្រាប់ម្នាក់ឯងនៅនាទី ៥២ ៧២ និង៧៨ស្ទើរមិនគួរឲ្យជឿតែម្ដង។ ខ្សែការពាររូបនេះ មានប្រភពមកពីក្រុមយុវជនរបស់Monaco ត្រូវបានPSG ទិញយកកាលពីឆ្នាំ២០១៥ដោយនៅក្លឹបចាស់របស់ខ្លួនរកបាន៦គ្រាប់ក្នុង៧៥ប្រកួត ខណៈមកដល់ PSGលេងបាន៣៧ប្រកួតរកបាន៦គ្រាប់បន្ថែម៣គ្រាប់យប់មិញ។
មើលវីដេអូខាងក្រោម៖
[youtube id=”KSbql44BtRU”]