ខ្សែ​ការពារ​សញ្ជាតិ​បារាំង​ ​Patrice Evra ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ពិន័យ​យ៉ាង​ធ្ងន់​ បន្ទាប់​ពី​​ប្រើ​ក្បាច់​កុងហ្វូវាយ​ប្រហារ​អ្នក​គាំទ្រ​កាល​ពី​ដើម​ខែ​នេះ។ Marseilla ក៏​បាន​ប្រកាស​ពី​ការ​បញ្ឈប់​កុង​ត្រា​កីឡាករវ័យ​៣៦​ឆ្នាំ​នេះ​ដែរ។

Image result for patrice evra kung fu

ដោយ​ការ​ទាត់​អ្នក​គាំទ្រ​របស់​ខ្លួន ​ដោយ​ប្រើ​ក្បាច់​កុងហ្វូ​មុន​ជំនួប​ក្នុង​ពាន​រង្វាន់​ Europa League​​ទល់​នឹង​ក្រុម​  Vitroria Guimaraes, អតីត​កីឡាករ Manchester United ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ចូល​រួម​ជាមួយ​ក្លឹប​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​UEFA ចាប់​ពីឥឡូវ​ថ្ងៃ​ទី​៣០​មិថុនា​ឆ្នាំ​២០១៨​ រួម​ទាំងពិន័យ​លុយ​សុទ្ធ​១០០០០០​អឺរ៉ូ​ទៅ​លើ​សកម្មភាព​មិន​សម​រម្យ​នេះ​ផង​ដែរ។​

Image result for patrice evra kung fu

 

ដោយ​ឡែក​! ក្លឹប​ Maseille ក៏​បាន​ប្រកាស​ពី​ការ​ផ្ដាច់​កុង​ត្រា​មុន​ពេល​កំណត់​ក្នុង​ វេបសាយ​ផ្ទាល់ខ្លួន​ថា​រូប​គេ​លែង​ជា​សមាជិក​ក្នុង​ក្លឹប​ទៀត​ហើយ៕