ការរកបាន២៥គ្រាប់ពីក្លឹប PSG និង២៣គ្រាប់ពី Liverpool ក្នុងពានរង្វាន់ Champions League វគ្គជម្រុះក្នុងពូលរដូវកាល២០១៧-១៨បានធ្វើឲ្យពានធំជាងគេនៅអឺរ៉ុបសម្រាប់ក្លឹបអាជីពមួយនេះបង្កើតកំណត់ត្រាថ្មីមួយ។
ការប្រកួតក្នុង Champions League វគ្គជម្រុះក្នុងពូលសម្រាប់ឆ្នាំ២០១៧/១៨ គឺមានន័យថា មានការទាត់បញ្ចូលទីរកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រពាននេះ គឺមានដល់ទៅ៣០៦គ្រាប់សរុបទាំងអស់។
Paris Saint-Germain គឺជាក្រុមដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងវគ្គនេះ បន្ទាប់ពីចុះកុងត្រាយក Neymar ក្នុងតម្លៃបំបែកឯកត្តកម្មពិភពលោក ដោយរកបាន៦គ្រាប់ក្នុងការស៊ុតចំគោលដៅ២៥ដង ស្របពេលដែល Liverpool រកបាន២៣គ្រាប់ ហើយពាក់កណ្ដាលនេះបានមកពីស៊ី Maribo និង Spartak Moscow ៧គ្រាប់ក្នុងមួយប្រកួត។
ចំណែកក្រុមលេខ២ក្នុងពូល H Real Madrid រកបាន១៧គ្រាប់ក្នុងនោះ CR7 បានបំបែកកំណត់ត្រារកបាន៩គ្រាប់ក្នុងចំណោម៦ប្រកួតក្នុងពូលដោយឡែក Tottenham វិញក៏មិនណយដែរ ដោយ Harry Kane ម្នាក់ឯងរកបាន៦គ្រាប់ទៅហើយ៕
306 – The 2017/18 Champions League group stage saw a total of 306 goals scored; the most in a group stage campaign in competition history. Frenzy. pic.twitter.com/mEl5lIMCpf
— OptaJoe (@OptaJoe) December 6, 2017