ខ្សែ​ការពារ​​ Real Madrid កីឡាករ​ Sergio Ramos គ្រោង​បំបែក​កំណត់​ត្រា​មួយ​គឺ​ចូល​លេង​លើក​ទី​១៥០​ប្រកួត​ ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​​ដែល​ចំនួន​ធ្វើ​ឲ្យ​រូប​គេ ​ក្លាយ​ជា​កីឡាករ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​គោល​ជល់​អេស្ប៉ាញ​ច្រើន​ជាង​គេ ក្នុង​ប្រវត្តិសាស្ត្រ។

ប្រធាន​ក្រុម​រូប​នេះ​ក៏​គ្រោង​នឹង​​បំបែក​កំណត់​ត្រា​ចាស់​របស់​អ្នក​ចាំ​ទី​ Iker Casillas ដែល​បច្ចុប្បន្ន​អ្នក​ចាំ​ទី​របស់​ក្លឹប​ Porto មួយ​នេះ​កំពុង​ឈរ​លើ​គេ​ក្នុង​ចំណោម​កីឡាករ​ចូល​លេង​បាន​ច្រើន​បំផុត។ លេង​ទល់​នឹង​អាល្លឺម៉ង់​យប់​នេះ Ramos នឹង​បាន​ដល់​លើក​ទី​១៥០​ប្រកួត​ប្រសិន​បើ​លោក​ Julen Lopetegui ជ្រើសរើស​គាត់។

ការ​ពិត​គឺ​ថា​លេង​ទល់​នឹង​ម្ចាស់​ជើង​ឯក​អាល្លឺម៉ង់​សម្រាប់​លើក​ទី​១៥០​ប្រកួត​គឺ​ជា​ឱកាស​ពិសេស។ គ្មាន​អ្វី​ដែល​ស្រស់​ស្អាត​បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​របស់​ខ្ញុំ​​នោះ​ទេ។​ឲ្យ​តែ​ខ្ញុំ​នៅ​មាន​ស្មារតី​ចង់​ឈ្នះ​ មិន​ថា​យូរ​ប៉ុន​ណា​នោះ​ទេ​​ខ្ញុំ​នៅ​តែ​តំណាង​ឲ្យ​ការ​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​​បើ​ពួក​គេ​ហៅ​ខ្ញុំ​ទៅ។ វា​មិន​ងាយ​ស្រួល​នោះ​ទេ​ដែល​ចង់​លេង​ឲ្យ​បាន​ច្រើន​ប្រកួត​ជាង​គេ​ប៉ុន្តែ​បើ​មាន​ឱកាស​ហើយ​”។

“ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តែង​តែ​ផ្លាស់ប្ដូរ​ បាល់​ទាត់​នាំ​យក​កីឡាករ​ជា​ច្រើន​នាក់​ហើយ​ពេល​នេះ​មាន​កីឡាករ​មក​ពី​Real Madrid ច្រើន​ជាង​ Barcelona។ កាល​ពី​មុន​ Barcelona ជា​ក្លឹប​មាន​ឥទ្ធិពល​ដែល​កីឡាករ​លេង​ជម្រើស​ជាតិ​ច្រើន​​ហើយ​ពេល​នេះ​វា​មាន​ភាព​ស្មើ​គ្នា​។ ​តែ​យ៉ាង​ណា​ក៏​ដោយ​វា​ល្អ​សម្រាប់​បាល់​ទាត់​អេស្ប៉ាញ​ដែល​មាន​កីឡាករ​មក​ពី​ក្លឹប​Valencia, Villarreal…ជា​ដើម”