គ្មាន​អ្វី​ដែល​ត្រូវ​លាក់​បាំង​សោះ​ឡើយ ​សម្រាប់​ខ្សែ​ប្រយុទ្ធ​ក្លឹប ​Monaco កីឡាករ​ Radamel Falcao ដែល​គេ​ឃើញ​ថា​​កំពុង​មាន​ទម្រង់​លេង​ល្អ​ក្នុង​រដូវ​កាល​នេះ​ ប៉ុន្តែ​បើ​ក្រឡេក​មើល​ស្ថិតិ​និង​កំណត់​ត្រា​នេះ​​ប្រិយមិត្ត​និង​ភ្ញាក់​ផ្អើល​មិន​ខាន។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូឡុំប៊ី​ បាន​ទាត់​បញ្ជូល​ទី​បាន​មួយ​គ្រាប់​ក្នុង​លទ្ធផល​ស្មើ​ជាមួយ​ Montpellier កាល​ពី​ម្សិលមិញ​ដោយ​គិត​ជា​សរុប​ រូប​គេ​រក​បាន​១២​គ្រាប់​ហើយ​ក្នុង​រដូវ​កាល​នេះ​ក្នុង​ការ​ប្រកួត​នៅ​ Ligue 1។

Image result for Radamel Falcao

 

គ្រាប់​បាល់​ទាំង​១២​គ្រាប់​​បាន​មក​ពី​ការ​ទាត់​ចំ​គោលដៅ​១៣​ដង (On Target)​សម្រាប់​រដូវ​កាល​នេះ។

Falcao ត្រូវ​បាន​គេ​ពិចារណា​ថា ​អ្នក​បញ្ចប់​ទី​ល្អ​បំផុត​នៅ​អឺរ៉ុប ​បន្ទាប់​ពី​លេង​នៅ​ Porto និង ​AT. Madrid។ ​រូប​គេ​លេង​ឲ្យ​ក្លឹប​ទាំង​ពីរ​នេះ​បាន​១៧៦​ប្រកួត​រក​បាន​១៤២​គ្រាប់​ មុន​ពេល​របួស​ធ្លាក់​ទម្រង់លេង​អំឡុង​ពេល​នៅ ​Chelsea និង​ Manchester United។

Image result for Radamel Falcao

បន្ទាប់​ពី​មាន​ការ​រិះគន់​នៃ​ការ​ធ្លាក់​ទម្រង់​លេង​ដល់​កម្រិត​មួយ​មិន​អាច​ទទួល​យក​បាន ​រូប​គេ​បាន​កែប្រែ​ស្ថានការណ៍​បាន​ល្អ​បំផុត​ក្នុង​រដូវ​កាល​មុន ​និង​បន្ត​ដល់​រដូវ​កាល​នេះ។ កាល​ពី​ឆ្នាំ​មុន​រូប​គេ​រក​បាន​៣២​គ្រាប់​ក្នុង​ចំណោម​៤៣​ប្រកួត​គ្រប់​ពាន​រង្វាន់​ឲ្យ​ក្លឹប​។

ទោះ​បី​ជា​ឡើង​ដល់​វ័យ​៣២​ឆ្នាំ​ក្នុង​រដូវ​កាល​នេះ​ កីឡាករ​ដែល​គេ​ដាក់​ឈ្មោះ​ក្រៅ​ថា​” El Tiger” ពិត​ជា​រក​បាន​កំណត់​ត្រា​មួយ​ល្អ​សូម្បី​តែ​ Messi និង​ Ronaldo ក៏​មិន​ទាន់​អាច​ធ្វើ​បាន​នៅ​ឡើយ៕