អ្នក​ស្រី​ Karren Brady មាន​ដំណែង​ជា ​CEO របស់​ក្លឹប​ញញួរធំ​ West Ham បាន​និយាយ​ថា​អ្នក​ស្រី​ចង់​ឃើញ​ Tottenham លើក​ពាន​ Premier League ជា​ជាង​ក្លឹប​ខ្លាំងៗ​ដទៃ​ទៀត​លើក​ពាន​។

ខណៈ​ពេល​ដែល​ក្លឹប​របស់​អ្នក​ស្រី​កំពុង​លេង​ជាមួយ​ក្រុម​ Spurs ​ក្នុង​ការ​ប្រកួត​ Premier League មុន​គេ​ប្រចាំ​សប្ដាហ៍​នេះ​ Karren Brady ​បាន​និយាយ​ដូច្នេះ៖


“ ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់​ទៅ​ចុះ​​ខ្ញុំ​ពិត​ជា​ច្រណែន​ក្រុម​ Spurs នា​ពេល​បច្ចុប្បន្ន​នេះ​ណាស់​។ ​ម៉្យាងវិញ​ទៀត​​ មាន់ខ្នាយមាស​គួរ​តែ​លើក​ពាន​ Premier League ហើយ​នាំ​ឈ្មោះ​ល្បី​ដល់​ទឹក​ដី​White Hart Land ជា​រៀង​រហូត។”

ទាំង​ក្រុម​ West Ham និង​ Tottenham សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ខក​ចិត្ត​ពេល​ចាប់​ផ្ដើម​រដូវ​កាល​ដំបូង​​ខណៈ​ក្រុម​ញញួរ​កំពុង​រំដោះ​ខ្លួន​ចេញ​ពី​​តំបន់​កាត់​ចោល​ហើយ​​ហើយ ​Spurs កំពុង​ឡើង​អំណាច​ឲ្យ​ស្មើ​តំបន់​របស់​កាំភ្លើង​ធំ។ ពេល​ដែល​ពួក​គេ​ជួប​គ្នា​កាល​ពី​រដូវ​កាល​មុន, ក្រុម​ញញួរ​ធំ​ ជា​អ្នក​បង្អាក់​មាន់​ខ្នាយ​មាស​ចេញ​ពី​ឱកាស​លើក​ពាន​​ដោយ​យក​ឈ្នះ​១​ទល់​០​ ហើយ​Brady បាន​រំពឹង​ថា​ថ្ងៃ​ណា​មួយ​ Spurs នឹង​ឈ្នះ​ពាន​នេះ​មិន​ខាន។

CEO វ័យ​៤០​ប្លាយ​ជាង​រូប​នេះ​និយាយ​ថា​៖” អ្វី​ដែល​អ្នក​គាំទ្រ​ពិត​ប្រាកដ​ចង់​បាន​គឺ​ឈ្នះ​ពាន​ Premier League ជាមុន​សិន​។​ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គេ​ខក​ឱកាស​ក្រោម​ដៃ​អ្នក​វិនិយោគ​បរទេស​ដែល​ចំណាយ​លុយ​ច្រើន​ឈ្នះ​ពាន​នោះ​ទេ”៕