ប្រភពពីអ៊ីតាលី Calcaiomercato បាននិយាយថាក្រុមកាំភ្លើងធំArsenal បង្វែរចំណាប់អារម្មណ៍ម្ដងទៀតមកលើខ្សែប្រយុទ្ធក្លឹប Napoli កីឡាករ Dries Mertens បន្ទាប់ពីក្លឹបមួយនេះជាប់ទាក់ទងក្នុងការចុះត្រា យកខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិកកាលពីរដូវដោះដូរកីឡាករដែលទើបកន្លងផុតមុននេះ។
ការបង្វែរចំណាប់អារម្មណ៍បែបនេះ បន្ទាប់ពី Alexis Sanchez ផុតកុងត្រាហើយជាប់ទាក់ទងជាមួយនឹងការផ្ទេរទៅលេងនៅ Man City។ក្រៅពីនេះកាំភ្លើងធំមានទំនាក់ទំនងជាប់ជាមួយកីឡាករ Thomas Lemar និង Ryad Mahrez ប៉ុន្តែលោក Wenger ចង់បានខ្សែប្រយុទ្ធ Napoli កីឡាករ Dries Mertens។
Mertens ទើបតែចុះកុងត្រាបន្តជាមួយ Napoli ពេលចប់រដូវកាលមុនដែលធ្វើឲ្យលោក Weger ពិបាកក្នុងនាំយកមកលេងនៅអង់គ្លេស ពិសេសការនាំយកមកត្រូវចំណាយលុយផ្ដាច់កុងត្រា៣០លានផោនទៀត។ កីឡាករវ័យ៣០រូបនេះរកគ្រាប់បាល់បាន២៨គ្រាប់ឲ្យ Napoli កាលពីរដូវកាលមុននឹងត្រូវបានគេដឹងថា ជាកីឡាករមានគេរងចាំមើលបំផុតក្នុងរដូវដោះដូរកីឡាករក្នុងខែមករាខាងមុខ៕