បន្ទាប់ពីឈរមើលកូនក្រុមរបស់ខ្លួនធ្លាក់ចេញពី Champions League ដោយសារ Liverpool គ្រូបង្វឹក Manchester City លោក Pep Guardiola មានពាក្យប៉ុន្មានម៉ាត់នេះសម្រាប់បន្ទោសអាជ្ញាកណ្ដាលលោក Mateu Lahoz។
ក្រោយចប់ការប្រកួតលោកបាននិយាយទៅកាន់ទូរទស្សន៍ BT Sport ថា៖” វាដូចគ្នាទៅនឹងការប្រកួតចុងក្រោយជាមួយ United។ប្រហែលជា៧ទៅ៨នាទីដំបូង។វាពិតជាបាល់ពិន័យ១១ម៉ែត្រច្បាស់ណាស់ដែលខ្ញុំបានឃើញក្នុងជីវិតរបស់ខ្ញុំ។ តែMartin Atkinson អត់ចង់ផ្លុំសោះ”។
“ ក្រុមទាំងពីរពិតជាល្អ ល្អខ្លាំងណាស់។ ការសម្រេចចិត្តបែបនេះធ្វើការប្រកួតទទួលបានលទ្ធផលខុសគ្នា។ អបអរសាទរ Liverpool ក្នុងពេលនេះ យើងបាត់បង់ការសម្រេចចិត្តដ៏ត្រឹមត្រូវ”។
“ ខ្ញុំគ្មានអ្វីនិយាយច្រើនទេ ខ្ញុំមានតែនិយាយអបអរសាទរកីឡាករទាំងអស់ដែលលេងបានល្អឥឡូវយើងមានតែ Premier League ដែលយើងជិតបានវាប៉ុណ្ណោះ។ ខ្ញុំដឹងអាជ្ញាកណ្ដាលមកពីអេស្ប៉ាញយើងធ្លាប់និយាយពីរឿងនេះដែរប៉ុន្តែ Liverpool បានឡើងទៅហើយ”។