Manchester United ត្រូវបានគេដឹងជាទូទៅថានឹងខិតជិតទិញបាន Alexis Sanchez ពីArsenal ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
កីឡាករជម្រើសជាតិស៊ីលីបានស្វែងរកទ្រនំថ្មីសម្រាប់ការប្រកួតប្រជែងថ្មីហើយក្លឹបដែលរូបគេចងទៅគឺMan City។ប៉ុន្តែដោយសារក្លឹបកំពូលតារាង Premier League មួយនេះបញ្ចប់ការចង់បានគាត់ កីឡាករផ្ទាល់មកបង្វែរមក Old Trafford ។ អ្វីដែលជាសំណួរនៅតែចោទនោះគឺថាតើ គាត់អាចលេងក្នុងពានរង្វាន់ Champions League វគ្គចាញ់ធ្លាក់ឲ្យ Man Utd បានដែរឬទេ?
ចម្លើយដែលអាចនិយាយបានគឺYes!។
បទបញ្ជារបស់ UEFA Champions League អនុញ្ញាតឱ្យក្លឹបចុះហត្ថលេខា លើកីឡាករម្នាក់ក្នុងវគ្គជម្រុះតាមពូល “កីឡាករណាម្នាក់ដែលបានចូលរួមក្នុងការប្រកួតក្នុងក្របខ័ណ្ឌ UEFA Champions League សម្រាប់ក្លឹបមួយផ្សេងទៀតក្នុងរដូវកាលបច្ចុប្បន្ន ដោយផ្តល់ឱ្យកីឡាកររូបនោះមិនទាន់បានលេង នៅក្នុងការប្រកួតដូចគ្នាសម្រាប់ក្លឹបមួយផ្សេងទៀត , “ឬ” សម្រាប់ក្លឹបមួយផ្សេងទៀត ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការប្រកួតប្រជែងមិនដូចគ្នា។”
ករណី Sanchez គឺបានលេងទាំងអស់មិនថា ក្នុងការប្រកួតក្របខ័ណ្ឌណាឡើយ ពីព្រោះគាត់លេងក្នុងពាន Europa League ដូច្នេះ គាត់មិនទាន់បានចូលលេងក្នុង Champions League ទេនៅរដូវកាលនេះ។ Arsenal កំពុងលេងក្នុង Europa Leagueដែលជាក្របខ័ណ្ឌខុសគ្នា។
ប៉ុន្តែក្នុងករណីមួយ!បើ Man Utd ត្រូវទម្លាក់មកលេងនៅ Europa League ជាមួយ Arsenal, Sanchez មិនអនុញ្ញាតឲ្យលេងជាមួយ Manchester United នោះទេ៕