គ្រូបង្វឹក Real Madrid លោក Zidane បានធ្វើដំណើរទៅប្រទេសបារាំង ដើម្បីនិយាយក្នុងកម្មវិធីមួយក្នុងទីក្រុង Limoge ។លោកបានចែកចាយបទពិសោធន៍ ក្រោយពេលចូលនិវត្តន៍ពីបាល់ទាត់ ទាំងការអង្គុយកៅអីបម្រុងអីហ្នឹងជាដើម។
លោកបានធ្វើដំណើរទៅជួបអតីតមិត្តរួមធ្លាប់ឈ្នះ World Cup 1998 ផងដែរ។ អំឡុងពេលជួបជុំគ្នាគ្រូបង្វឹក Real រូបនេះមិនអាចគេផុតពីអ្នកប្រមាញ់ព័ត៌មានបានទេ ហើយសម្ដីដែលលោកនិយាយគួរឲ្យចាប់អារម្មណ៍ជាងគេគឺជីវិតក្រោយចូលនិវត្តន៍ពីបាល់ទាត់ភ្លាមៗ។
“ ពេលខ្ញុំចូលនិវត្តន៍ហើយ ខ្ញុំមិនដែលមានចិត្តស្រឡាញ់អាជីពគ្រូបង្វឹកទេ។ ខ្ញុំមិនចង់បង្វឹកអ្វីទាំងអស់ ខ្ញុំចង់ឈប់ ខ្ញុំសម្រេច ចិត្តដោយខ្លួនឯងថា នឹងធ្វើរឿងផ្សេងវិញ”។ ប៉ុន្តែគាត់មិនដឹងថាត្រូវនិយាយយ៉ាងម៉េចទេ ដែលឥឡូវបានក្លាយជាគ្រូបង្វឹកហើយទាំងលោកមិនដែលមានបទពិសោធន៍ផងនោះ។
លើសពីនេះគ្រូបង្វឹកសញ្ជាតិបារាំង បានពន្យល់មូលហេតុពីការចូលប្រឡូកក្នុងពិភពគុណគ្រូបង្វឹក៖” ចុងក្រោយបំផុតអ្នកត្រូវប្រកួតប្រជែងជាមួយនឹងជីវិតខ្លួនឯងហើយអ្នកត្រូវតែបន្តប្រជែងជាមួយនឹងខ្លួនឯង”។
“ខ្ញុំបានចំណាយពេលខ្លះ ខ្ញុំបានរៀបចំខ្លួនឯងសម្រាប់បំពេញបំណងរបស់ខ្ញុំដែលត្រូវនៅផ្នែកម្ខាងនៃទីលាន។ខ្ញុំជាគ្រូបង្វឹកហើយខ្ញុំរីករាយនឹងការងារនេះ”៕