រៀងរាល់ឆ្នាំ FIFA តែងតែបញ្ចេញបញ្ជីឈ្មោះកីឡាករវ័យក្មេង១១នាក់ ដែលបង្ហាញទម្រង់លេងល្អបំផុតចាប់ពីថ្ងៃ ទី ១មករាដល់៣១ធ្នូ។
ខាងដឹងថាមានកីឡាករណាខ្លះមើលខាងក្រោម៖
Dominic Solanke (Liverpool)
កីឡាករវ័យក្មេងរូបនេះបានមកចូលរួមជាមួយ Liverpool ដោយគ្មានតម្លៃខ្លួនពី Chelsea ក្នុងរដូវកាលនេះបន្ទាប់ពីត្រូវបានគេស្គាល់ឈ្មោះជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេក្នុងពានរង្វាន់ U20 World Cup។
Fede Valverde (Real Madrid)
Real Madrid ចំណាយលុយ៥លានអឺរ៉ូទិញកីឡាកររូបនេះមកហើយបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹប Deportivo La Coruna។
Josh Sargent (Werder Bremen)
ត្រឹមវ័យ១៧ឆ្នាំកីឡាករសញ្ជាតិអាមេរិករូបនេះត្រូវបានគេទទួលស្គាល់ថាជាកីឡាករមានទេពកោសល្យបំផុតរបស់ប្រទេសជាមួយនឹង Christia Pulisic ហើយបន្ទាប់មករូបគេក៏មកលេងនៅក្លឹបអាល្លឺម៉ង់ Werder Bremen។
Jean-Kévin Augustin (Red Bull Leipzig)
រូបគេគឺជាអតីតយុវជនថ្នាលរបស់ PSG ហើយទម្រង់លេងរបស់គេគឺអាចរ៉ាប់រងក្នុងតំបន់ប្រយុទ្ធទាំងអស់។កីឡាករវ័យ២០ឆ្នាំរូបនេះបង្ហាញខ្លួនឲ្យក្លឹបលេង Bundesligaជាច្រើនប្រកួតផងដែរ។
Lewis Cook (Bournemouth)
កីឡាករវ័យ២០ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាក្ដីសង្ឃឹមដ៏អស្ចារ្យបំផុតទៅអនាគតរបស់ជម្រើសជាតិអង់គ្លេសហើយរូបគេគឺជាប្រធានក្រុមU20 អង់គ្លេសដែលជួយជម្រើសជាតិលើកពាន World Cup U-20។
Leon Goretzka (Schalke 04)
ខណៈពេលដែលកុងត្រានឹងផុតកំណត់ក្នុងរដូវកាលនេះហើយនោះ មានក្លឹបនៅអឺរ៉ុបជាច្រើនកំពុងចង់បានពិសេសBarcelona។
Hirving Lozano (PSV)
កីឡាករមិកស៊ិករូបនេះកំពុងធ្វើព្យុះភ្លៀងយ៉ាងកក្រើកនៅលីកកំពូលហូឡង់ក្នុងរដូលនេះដោយរកបាន១១គ្រាប់និងបញ្ជូនបាល់៧ដងក្នុង១៦ប្រកួត។
Philip Foden (Manchester City)
កីឡាករវ័យក្មេងរូបនេះលេចធ្លោក្នុងព្រឹត្តិការណ៍U17 World Cup នៅឥណ្ឌាហើយរូបគេក៏ជាផ្នែកមួយនៃក្រុមឈុតធំរបស់Manchester City ទៅហើយទោះបីជាមានវ័យជំទង់ក៏ដោយ។
Rhian Brewster (Liverpool)
ជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតក្នុងព្រឹត្តិការណ៍ FIFA World Cup U17ហើយយុវជន Liverpool រូបនេះគឺជាកីឡាករមានអត្រាសមត្ថភាពខ្ពស់បំផុតរបស់អង់គ្លេស។
Jann-Fiete Arp (Hamburg)
កីឡាករវ័យ១៧ឆ្នាំរូបនេះបានធ្វើឲ្យអាល្លឺម៉ង់ភ្ញាក់ផ្អើលក្រោយពេលស្នើសុំឲ្យចូលលេងក្នុងក្លឹបអាជីពក្រោយពេលមានការអនុញ្ញាតពីច្បាប់ការងាររបស់ប្រទេស។
Jadon Sancho (Borussia Dortmund)
វាពិតជាភ្ញាក់ផ្អើលដែលMan City អនុញ្ញាតឲ្យកីឡាករប្រកបដោយបទពិសោធន៍រូបនេះចេញទៅលេងនៅ Dortmund ខណៈក្លឹបនៅអាល្លឺម៉ង់ចំណាយត្រឹមតែ៨លានផោនប៉ុណ្ណោះ៕