ក្រុមមាន់គកបារាំងកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះប៉េរ៉ូ១ទល់នឹង០ នៃការប្រកួតវិលជុំសន្សំពិន្ទុជុំទី២ កាលពីម្សិលមិញក្នុងពានរង្វាន់ FIFA World Cup ពូល C។
ជាក់ស្តែងនៅក្នុងការប្រកួតខ្សែប្រយុទ្ធ Kylian Mbappe គឺជារកគ្រាប់បាល់ឲ្យក្រុមជើងឯកបាល់ទាត់ពិភពលោកឆ្នាំ១៩៩៨បាននៅក្នុងវគ្គទី១។ ខណៈចូលមកដល់វគ្គទី២ក្រុមទាំង២មិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ។
ក្រោយពីទទួលបាន៣ពិន្ទុបន្ថែមទៀត បារាំងមាន៦ពិន្ទុឈរនៅលេខ១ ខណៈដាណាម៉ាកនៅលេខ២មាន៤ពិន្ទុ ហើយអូស្រ្តាលីនៅមាន៣មាន១ពិន្ទុ ហើយប៉េរ៉ូមាន០ពិន្ទុនៅបាតតារាង។
ទស្សនាវីដេអូហាយឡាយ៖