Dani Carvajal បានបង្កើតកំណត់ត្រាមួយពេលលេងទល់នឹង Juventus ខណៈដែលគាត់ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Champions League ដែលចូលលេង២៥ប្រកួតមិនដែលចាញ់សោះ។
ខ្សែការពារស្លាបស្ដាំរបស់ Real Madrid រូបនេះមិនដែលខកខានការប្រកួតណាមួយឡើយក្នុង Champions League នេះគិតតាំងពីឆ្នាំ២០១៤/១៥ទល់នឹង Juventus ហើយចាប់តាំងពីរពេលនោះមកគាត់លេងឈ្នះបាន១៩ប្រកួតនិងស្មើ៦ប្រកួត។
កីឡាករធ្លាប់ជួយ Real Madrid ឈ្នះពាន Champions League ៣ដងចុងក្រោយរូបនេះ បានឡើងលើសកំណត់ត្រារបស់ Nani និង Patrice Evra កាលនៅ Manchester United។ ចំណែកកីឡាករឈរលេខ៦គឺ Cristiano Ronaldo ដែលលេងបាន២២ប្រកួតមិនដែលចាញ់ហើយកំណត់ត្រានេះ គិតតាំងពីរចំនួនលេងនៅ Manchester United ទៀតផង។
MARCA English