ខ្សែបម្រើឆ្នើមរបស់ក្រុមមេឃខៀវ Manchester City គឺកីឡាករ Kevin De Bruyne បានកោតសរសើរដល់ ខ្សែប្រយុទ្ធក្រុមហង្សក្រហម Mohamed Salah ថា ជាកំពូលកីឡាករដ៏ល្អម្នាក់ និង សាកសមឈ្នះពានកីឡាករល្អប្រចាំ Player of the Year ថែមទៀត។ De Bruyne ថែមទាំងបានបោះឆ្នោតគាំទ្របេក្ខភាពម្ចាស់ពានPFA នេះថែមទៀត។
ក្នុងរដូវកាលនេះ De Bruyne មានភាគរយច្រើនមែនទែននិងឈ្នះពាន Premier League ដោយសារតែបានចូលរួមជួយក្រុមយ៉ាងច្រើន ជាពិសេសជាខ្សែបម្រើកណ្ដាលដ៏បុិនប្រសប់។ ចំណែក Salah វិញពុំសូវមានសង្ឃឹមបានលើកពានអ្វីទេនារដូវកាលនេះ ដោយសារតែ Liverpool បានធ្លាក់ចេញពីការប្រជែងស្ទើរអស់ទៅហើយ លើកលែងតែ Champion League ប៉ុណ្ណោះ។ ទោះបីមិនទាន់អាចជួយក្រុមអោយឈ្នះពានអ្វីនៅឡើយ តែ Salah ពិតជាធ្វើបានល្អមែនទែនក្នុងការស៊ុតបញ្ចូលទីរហូតដល់៣៦គ្រាប់នាគ្រប់ការប្រកួតនិងកំពុងនាំមុខគេដាច់ក្នុងការដណ្ដើមស្បែកជើងមាស។
De Bruyne បាននិយាយក្នុងសន្និសិទ្ធសារពត៍មានថា៖” ខ្ញុំបានបោះឆ្នោតអោយ Salah ជាកីឡាករឆ្នើមប្រចាំឆ្នាំ
ព្រោះគេសាកសមនិងទទួលពានមួយនេះ។ ខ្ញុំគិតថាគ្មាននរណាសាកសមជាង Salah នោះទេ“។
The Sun